**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្តេជ្ញាបន្តជួយឧបត្ថម្ភប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដល់អង្គភាពសម្ព័ន្ធមេត្រីភាព ដែលកំពុងឈរជើងបំពេញ ភារកិច្ចជូនជាតិមាតុភូមិ ក្នុងភូមិសាស្ត្រទិសទី១​ ប្រាសាទព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោកជំទាវ បានដឹកនាំសហការី ចុះទស្សនកិច្ចសួរសុខទុក្ខ កងទ័ពអង្គភាពសម្ព័ន្ធមេត្រីភាព កងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារជាតិ មាតុភូមិ តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទិសទី១ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៣ ក្រោមការទទួលស្វាគមន៍ពី លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងនាយទាហាន នាយទាហានរង កាលពីព្រឹកថ្ងៃច័ន្ទ ទី២ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ក្រៅពីភារកិច្ចដ៏មមារញឹក ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល ទីក្រុងតាខ្មៅ និងការរៀបចំផែនការ-យុទ្ធសាស្ត្រ ក្នុងការពង្រីកផ្ទៃសេវាបន្ថែម ឲ្យស្របទៅតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ទីក្រុងភ្នំពេញ ក្នុងនាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាអង្គភាពសមរភូមិក្រោយ ដែលមានស្មារតីស្រឡាញ់ទឹកដី នឹងជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងការចង្អុលបង្ហាញពីក្រសួងអាណាព្យាបាលទាំងពីរ ក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែប្តេជ្ញាជួយឧបត្ថម្ភគាំទ្របន្តដល់កិច្ចដំណើរការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ក្រោមចំណងសម្ព័ន្ធមេត្រីភាព អង្គភាពទាំងពីរ ។

ឯកឧត្តម ឡុង ណារ៉ូ បានលើកឡើងថា គិតមកដល់ពេលនេះ ទោះបីបញ្ហាជំងឺកូវីដ-១៩ ទើបបានធូរស្រាលឡើងវិញបន្តិចក្តី ក៏អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅតែបន្តជួយឧបត្ថម្ភ ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទាំងសម្ភារ:-បរិក្ខារ និងថវិកា ជាប្រចាំ ឋ្វីត្បិតតែចំនួនមានបរិមាណតិចតួច ក៏ប៉ុន្តែជាទឹកចិត្តដ៏ស្មោះស្ម័គ្រ របស់មន្ត្រី-និយោជិតគ្រប់ជាន់ថ្នាក់ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ដូចជាក្រុមប្រឹក្សាភិបាល និងអ្នកវិនិយោគិន ដែលសង្ឃឹម ថាអាចជួយសម្រាល និងជួយបំពេញបាននូវកង្វះខាតប្រចាំថ្ងៃរបស់កងពលបានមួយកម្រិត ។

សូមបញ្ជាក់ថា អំណោយជាសម្ភារសំណង់សម្រាប់សាងសង់ទីបញ្ជាការ ដែលអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាំមកឧបត្ថម្ភ ជូនដល់កងពលតូចអន្តរាមន៍លេខ៨ ក្នុងឪកាសបុណ្យចូលឆ្នាំសកល ២០២៣ នេះរួមមាន៖ ស៊ីម៉ងត៍ ចំនួន ៤០តោន, ថ្មតូច ចំនួន ១៣០ម៉ែត្រគូប, ដែក១២លី ចំនួន ១០តោន, ខ្សាច់ ចំនួន ២០០ម៉ែត្រគូប ព្រមទាំងថវិកាមួយចំនួន គិតជាទឹកប្រាក់សរុប ចំនួន ៣០,០០០,០០ USD (សាមសិបពាន់ដុល្លាអាមេរិក) ។

ដោយឡែកនៅថ្ងៃដដែល ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ វឌ្ឍនភាព ដែលអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ កំពុងខិតខំកសាង ទាំងនៅក្នុងកងពល ក៏ដូចជានៅក្នុងភូមិសាស្ត្រ ដែលអង្គភាពឈរជើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង