ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសផ្លាស់ប្ដូរមុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ រួមជាមួយ សួន សុធា ប្រធានក្រុមប្រឹក្សាស្រុក និង លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសផ្លាស់ប្ដូរ និងចូលកាន់មុខតំណែង មេបញ្ជាការមូលដ្ឋានស្រុកត្រាំកក់ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធាន អនុប្រធានមន្ទីរ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុងស្រុក ទាំង១០ និងពលទាហាន នាយទាហាន ទាហានរង លោកអធិការនគរបាលស្រុក លោកមេប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំ និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមជម្រាបជូនដែរ លោកអនុសេនីយ៍ឯក ឡេង ផាត ពីមេបញ្ជាការរងមូលដ្ឋានស្រុកត្រាំកក់ តែងតាំងជា មេបញ្ជាការមូលដ្ឋានស្រុកត្រាំកក់ថ្មី ជំនួស លោកវរសេនីយ៍ត្រី ឡា អ៉ឹមរ៉ន មេបញ្ជាការមូលដ្ឋានស្រុកត្រាំកក់ ត្រូវបានផ្លាស់ចេញ ៕