សម្ដេចតេជោ ហ៊ុន សែន សប្បាយចិត្តពេលទទួលព័ត៌មានថា ឯកឧត្ដម ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ពេលទទួលព័ត៌មានពីនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថា ឯកឧត្ដម ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ល្ងាចនេះប្រើពេល ២ម៉ោង ដើម្បីហាត់វាយកូនគោល នៅតារាងក្បែរផ្ទះ។ ចូលឆ្នាំសកលមិនបានសម្រាក ព្រោះមានកម្មវិធីការងារ។ ជាមួយនឹងការវាយបានល្អ ក៏បានទទួលព័ត៌មានពី នេត សាវឿន ដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថា ហ៊ុន ជា នឹងវិលត្រឡប់ទៅនៅជាមួយភរិយា និងកូនៗវិញខ្ញុំកាន់តែសប្បាយចិត្ត ដោយឃើញក្មួយៗចេះរួបរួមគ្នាដោះស្រាយបញ្ហា គ្រួសារបានយ៉ាងល្អ» ៕