ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត កៅ គឹមហួន ចូលជួបសម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត កៅ គឹមហួន ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ គឹមហួន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន៕