**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

បទវិភាគ៖ស្តង់ដារពីរ ! ប្រទេសមួយចំនួនដែលស្រែកឱ្យចិន “បើកទ្វារ”  បច្ចុប្បន្ន បែរជាដាក់កំហិតទៅលើជនជាតិចិនទៅវិញ


បន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លនៅដំណាច់ឆ្នាំ២០២២  សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គមត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស សហគមន៍អន្តរជាតិបានសម្តែងការស្វាគមន៍ជាទូទៅ ដោយសម្គាល់ឃើញថា ប្រការនេះនឹងជំរុញយ៉ាងសកម្មដល់សេដ្ឋកិច្ចសកល  ។ ប៉ុន្តែ ប្រទេសមួយចំនួនដូចអាមេរិកជាដើម ដែលធ្លាប់ស្រែកឱ្យចិន “បើកទ្វារ” បច្ចុប្បន្ននេះ បែរជាប្រកាសថានឹងដាក់ចេញគោលនយោបាយដើម្បីដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិន ដោយយកលេសថា ស្ថានការណ៍រីករាលដាលនៃជំងឺឆ្លងក្នុងប្រទេសចិន  “ប្រហែលនឹងកើតមានវីរុសបម្លែងថ្មី”  ។
“គ្មានអត្ថន័យអីសោះ” នាពេលថ្មីៗកន្លងទៅនេះ កាសែត « The Washington Post»បានរិះគន់ដោយដកស្រង់ពាក្យសំដីរបស់អ្នកជំនាញផ្នែកជំងឺឆ្លងជាច្រើនរូបថា សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកនេះ “គ្មានវិទ្យាសាស្ត្រ មិនសមហេតុផល និងមានទិសដៅខុសឆ្គង ” ។ អ្នកវិភាគខ្លះបានវែកញែកថា នេះជាការសម្តែងឆាកល្ខោនជាសមូហភាពលើវិស័យនយោបាយរបស់ប្រទេសមួយចំនួនជាថ្មីម្តងទៀត ក្នុងន័យទម្លាក់កំហុសជំងឺឆ្លងទៅលើប្រទេសចិនម្តងទៀត ដើម្បីទប់ស្កាត់និងដាក់ឱ្យប្រទេសចិននៅឯកោ ។
អ្នកផងទាំងពួងនៅចាំច្បាស់ថា ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសមួយចំនួនដូចជាអាមេរិកជាដើម កាន់អាកប្បកិរិយាដែលមានភាពបដិបក្ខគ្នានិងខុសឆ្គងចំពោះគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ចិន ហើយជានិច្ចកាល តែងតែចាត់ទុកការបង្ការជំងឺឆ្លងជាសន្លឹកបៀនយោបាយ ។ ខណៈប្រទេសចិនចាត់ប្រើគោលនយោបាយបង្ការជំងឺយ៉ាងតឹងរ៉ឹង ក្នុងន័យគាំពារយ៉ាងខ្លាំងនូវសុខភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ប្រទេសអាមេរិកនិងអឺរ៉ុបមួយចំនួនបានចោទប្រកាន់ដោយផ្តេសផ្តាស ហើយតែងតែស្រែកថាឱ្យប្រទេសចិន “បើកទ្វារ” បើពុំនោះសោត គឺគ្មានសេរីភាពនិងសិទ្ធិមនុស្ស ។ ប៉ុន្តែបន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លងដោយយោងតាមបម្រែបម្រួលនៃស្ថានភាពជំងឺឆ្លងក្នុងស្រុក អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់លោកខាងលិច បែរជាចាប់ផ្តើមឃោសនាបំប៉ោងថា ស្ថានភាពជំងឺឆ្លងរបស់ចិននឹង “គំរាមកំហែង”ដល់ការបង្ការជំងឺឆ្លងរបស់ប្រទេសដទៃទៀត ព្រមទាំងបានដាក់ចេញគោលនយោបាយរឹតត្បិតការចូលដែន ដែលបានល្មើសនឹងការពិតជាក់ស្តែងនិងវិទ្យាសាស្ត្រ ។ ទង្វើមានស្តង់ដារពីរបែបនេះ បង្កប់ទៅដោយពុតត្បុតយ៉ាងច្បាស់ក្រឡែត!
មើលទៅ ក្នុងឡូហ្ស៊ីកនយោបាយរបស់ជនជាតិអឺរ៉ុបនិងអាមេរិកមួយចំនួន មិនថាចិន “បើកទ្វារ” ឬក៏ “បិទទ្វារ” សុទ្ធតែមិនត្រូវទេ ។ ការសម្តែងឆាកល្ខោនខាងនយោបាយដ៏អាក្រក់របស់ពួកគេ ប៉ុនប៉ងបង្កជាការបែកបាក់និងបដិបក្ខគ្នាជុំថ្មី ទង្វើនេះនឹងរារាំងយ៉ាងខ្លាំងដល់ពិភពលោកទាំងមូលក្នុងការដើរចេញពីស្រមោលខ្មៅនៃជំងឺឆ្លងក្នុងពេលឆាប់ៗ ។
បច្ចុប្បន្ននេះ ប្រទេសចិនស្ថិតក្នុងរយៈកាលកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លង ពិតមែន តែបានប្រឈមនឹងភាពលំបាកនិងការសាកល្បងមួយចំនួនក៏ដោយ ក៏ប៉ុន្តែស្ថានភាពបង្ការជំងឺឆ្លងជាទូទៅអាចគ្រប់គ្រងបាន សេដ្ឋកិច្ចនៃតំបន់នានាបានស្តារឡើងវិញយ៉ាងឆាប់រហ័ស ។ ជាពិសេស ប្រទេសចិនបានដាក់ចេញវិធានការមួយចំនួនក្នុងន័យផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងឆ្លងដែនរវាងបុគ្គលិកចិននិងបរទេស ដោយទទួលបានការស្វាគមន៍ពីសំណាក់ប្រទេសជាច្រើន ។
“បីឆ្នាំហើយ ថៃបានរង់ចាំអ្នកទាំងអស់គ្នាបីឆ្នាំហើយ !” នាយកដ្ឋានទេសចរណ៍និងស្ថានទូតប្រចាំនៅប្រទេសចិននៃប្រទេសជាច្រើនបាននាំគ្នាអញ្ចើញភ្ញៀវទេសចរណ៍ចិនតាមរយៈបណ្តាញទំនាក់ទំនងសង្គមmicroblog ។ នេះជាសម្លេងរួមរបស់ពិភពលោក ។ កលល្បិចចាស់ៗរបស់ប្រទេសមួយចំនួនដែលប៉ុនប៉ងធ្វើឱ្យបញ្ហាបង្ការជំងឹឆ្លងក្លាយទៅជាបញ្ហានយោបាយ នឹងគ្មានអ្នកណាគាំទ្រនោះទេ ពិភពលោករំពឹងទុកកម្លាំងកាន់តែខ្លាំងឡើង ដើម្បីសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ ៕

អត្ថបទដែលជាប់ទាក់ទង