**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន**អភិបាលរងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា**អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ**ក្រសួងការបរទេសរុស្ស៊ី អះអាងថា កប៉ាល់ដឹកទំនិញឈ្មោះថា «Ursa Major» បានលិចនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ**នាយឧត្តមសេនីយ៍ សៅ សុខា៖ ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងចំនួន៤០៦បណ្ដឹង ចាត់ការ២០៦បណ្តឹង នៅសល់២០០បណ្តឹង កំពុងបន្តចាត់ការតាមនីតិវិធី**កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ**ក្រសួងការងារ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD. ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”**ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងនូវសំណូមពរមួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា

ឯកឧត្តម ម៉ែន វិបុល អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សាសាលាបឋមសិក្សាពោធិរស់​ ក្នុងឃុំបាសាក់​ ស្រុកស្វាយជ្រំ​

ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាសាលាបឋមសិក្សាពោធិរស់ ស្ថិតនៅភូមិពោធិ៍រស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយឃុំបាសាក់ ឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកអភិបាល អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបវត្តមានប្រមាណ ៧៦៧នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបាននាំនូវក្ដីនឹករលឹក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះ ។

ឯកឧត្តមបន្តថា ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត សូមថ្លែងនូវក្តីសោមនស្សរីករាយដែលបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន ៣បន្ទប់ នៅក្នុងបរិវេណសាលាបឋមសិក្សាពោធិរស់ និងសមិទ្ធផលនានានៅឃុំបាសាក់នាឱកាសនេះដែលជាការរួមចំណែកចូលរួមឧបត្ថម្ភការសាងសង់ពីក្រុមប្រឹក្សាឃុំ និងជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន និងក្រុមការងារចុះជួយឃុំ ក្រោមការផ្ដួចផ្ដើម និងសម្របសម្រួលដឹកនាំពីសំណាក់លោកជំទាវ វង់ មយូរា ប្រធានក្រុមការងារចុះជួយឃុំបាសាក់។

ឯកឧត្តមបន្ថែមថា សមិទ្ធផលទាំងនេះ នឹងក្លាយជាកម្លាំងជំរុញឲ្យក្មួយៗសិស្សានុសិស្សទាំងអស់កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសរសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត ។ ទន្ទឹមនេះ សូមស្នើលោកគ្រូ អ្នកគ្រូទាំងអស់ ជួយបង្កើនការអប់រំ និងផ្សព្វផ្សាយដល់សិស្សឲ្យមានការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន នៅតាមសាលារៀនគ្រប់កម្រិត ជួយបង្កើនការយល់ដឹង និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងសហគមន៍ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។

ដោយឡែក មាតា បិតា អាណាព្យាបាល ក៏សូមជួយអប់រំ ជំរុញ និងតាមដានការសិក្សារៀនសូត្ររបស់កូនចៅខ្លួនឲ្យបានជាប់ជាប្រចាំផងដែរ ។ ម្យ៉ាងទៀត សូមបន្តពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ១៩ ជាពិសេសវិធានការ ៣កុំ ៣ការពារ និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឲ្យបានកាន់តែសកម្ម ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីពង្រឹងភាពស៊ាំសហគមន៍ឲ្យបានកាន់តែរឹងមាំថែមទៀត ដែលបច្ចុប្បន្ន ខេត្តរបស់យើងក៏កំពុងបន្តចាក់ដូសមូលដ្ឋាន រហូតដល់ដូសទី៥ និងបន្ថែមដូសទី៦ ដល់ប្រជាពលរដ្ឋ និងកុមារចាប់ពី៣ឆ្នាំឡើងទៅ។

ជាចុងបញ្ចប់នៃពិធីនេះឯកឧត្តមអភិបាលខេត្ត បាននាំមកនូវអំណោយនិងថិកាឧបត្ថម្ភពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងថវិកាលោកជំទាវ វង់ មយូរា ប្រធានក្រុមការងារចុះជួយឃុំបាសាក់ ព្រមទាំងសមាជិកក្រុមការងារទាំងអស់ចំនួន ២០លានរៀល សម្រាប់ជួសជុលអាគារសាលាសិក្សាមួយខ្នងទៀត និងថវិការបស់រដ្ឋបាលខេត្តស្វាយរៀងចំនួន ២០លានរៀល សម្រាប់ផ្ដល់ជូនដល់ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាសរុប ១២នាក់ ក្នុងម្នាក់ថវិកា ៣០.០០០រៀល,សិស្សានុសិស្ស ១៤១នាក់ ក្នុងម្នាក់ៗ កាតាប ១ សម្ភារសិក្សា ១កំប្លេ និងថវិកា ៣.០០០រៀល,បុគ្គលិកមណ្ឌលសុខភាព ១០នាក់ ក្នុងម្នាក់ៗ ថវិកា ២០.០០០រៀល,​ចាស់ជរាគ្មានទីពឹង និងអ្នកពិការ ២៤នាក់ ក្នុងម្នាក់ៗ អង្ករ ២៥គ.ក្រ មីម៉ាម៉ា ១កេស ទឹកត្រី ១យូរ ត្រីខ ១ឡូ សាប៊ូម្សៅ ០,៥គ.ក្រ និងថវិកា ២០.០០០រៀល,​ ប្រជាពលរដ្ឋ ៤២៣នាក់ ប្រជាការពារ ១២នាក់ នគរបាលបុស្តិ៍រដ្ឋបាលឃុំ មេភូមិ អនុភូមិ សមាជិកភូមិ សរុប ១៥នាក់ បេក្ខជនបម្រុង ៩នាក់ ក្រុមប្រឹក្សាឃុំមិនឈរឈ្មោះ ២នាក់ សមាគមនារី ៦នាក់ យុវជនស.ស.យ.ក ២០នាក់ ក្នុងម្នាក់ៗ ថវិកា ២០.០០០រៀល,ក្រុមសម្របសម្រួល ៤នាក់ ក្នុងម្នាក់ៗ ថវិកា ៨០.០០០រៀល និងក្រុមការងារស្រុក ១៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៦០.០០០រៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង