**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទអត្ថាធិប្បាយ៖ យុវជនទើបបញ្ចប់បាក់ឌុបមានជម្រើសចំនួន២ដើម្បីចាប់យកជំនាញរៀននៅថ្នាក់ឧត្តមសិក្សាឱ្យទទួលបានជោគជ័យ


ភ្នំពេញ៖ ស្ទើរតែជារៀងរាល់ឆ្នាំទៅហើយ ពេលបញ្ចប់បាក់ឌុប សិស្សានុសិស្សភាគច្រើនពិបាកសម្រេចចិត្តជ្រើសរើសមុខជំនាញ ឬឯកទេសណាមួយសម្រាប់រៀនបន្តនៅថ្នាក់ឧត្តមសិក្សា ដើម្បីធ្វើយ៉ាងណាឱ្យពេលរៀនចប់ហើយ មានការងារធ្វើល្អ និងរកប្រាក់ចំណូលខ្ពស់ ហើយមានភាពងាយស្រួល ។ ដើម្បីជាជំនួយស្មារតី លើបញ្ហានេះ អ្នកជំនាញផ្នែកអប់រំ នៃរាជបណ្ឌិត្យសភាកម្ពុជាបានចែករំលែក និងផ្តល់ចំណេះមួយចំនួនក្នុងការចាប់យកមុខវិជ្ជា ឬឯកទេសសម្រាប់រៀនបន្តនៅថ្នាក់មហាវិទ្យាល័យនេះ។
លោកបណ្ឌិត ឈត ប៊ុនថង អនុ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាសាស្ត្រាចារ្យទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា សម្រាប់យុវជនទើបប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពួកគេអាចមានជម្រើសចំនួន២ ក្នុងការចាប់យកជំនាញរៀននៅថ្នាក់មហាវិទ្យាល័យ គឺទី១ អាចជ្រើសរើសមុខវិជ្ជាណាឱ្យស្របទៅនឹងចំណង់ចំណូលចិត្ត ឬទេពកោសល្យពីធម្មជាតិរបស់ខ្លួនឯង។ ទី២ អាចជ្រើសរើសយក ឯកទេស ឬមុខវិជ្ជាណាមួយឱ្យស្របទៅនឹងតម្រូវការទីផ្សារកាងារ។
លោកបណ្ឌិតបញ្ជាក់ថា របៀបទាំងពីរនេះ មានលក្ខណៈខុសគ្នា បើកាលណាជ្រើសរើសយកឯកទេសណាស្របទៅនឹងចំណងចំណូលចិត្តគឺស្រួលរៀន និងឆាប់ចេះ ហើយពេលរៀនចប់ទៅធ្វើការងារ ក៏ល្អដែរព្រោះតែត្រូវនឹងចំណង់ចំណូលចិត្តនិងគោលបំណង។ តែបើប្រសិនជ្រើសរើសយកមុខវិជ្ជា ឬជំនាញដែលស្របទៅនឹងទីផ្សារវិញគឺពិបាករៀនបន្តិច ប៉ុន្តែមិនមានន័យថា រៀនមិនកើត ឬមិនចេះទេ គ្រាន់តែទាមទារឱ្យមានការព្យាយាមនឹងប្រឹងរៀនសូត្របន្តិចប៉ុណ្ណោះ។
លោកបណ្ឌិតបន្តថា ដើម្បីឱ្យមាន ការតម្រង់ទិសដល់សិស្សទើបប្រឡងបាក់ឌុប ក្រសួងអប់រំ យុវជន និងកីឡា ឬស្ថាប័នស្រាវជ្រាវផ្សេងៗ គួរតែមានការស្រាវជ្រាវជាប្រចាំថា នៅកម្ពុជាយើងនៅខ្វះជំនាញអ្វី ហើយត្រូវការជំនាញអ្វីខ្លះ ? បើមានព័ត៌មានទាំងអស់នេះធ្វើឱ្យងាយ ស្រួលដល់យុវជន ងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសមុខវិជ្ជារៀនបានងាយស្រួល។
បើតាមការឱ្យដឹងពីលោកបណ្ឌិត ឈត ប៊ុនថង កន្លងនេះ សិស្សានុ សិស្សភាគច្រើនពេលចប់បាក់ឌុបពិបាកជ្រើសរើសមុខវិជ្ជារៀននៅសាកលវិទ្យាល័យ ឬជ្រើសរើសជំនាញឯកទេសរៀន ខណៈដែលដំណឹងពីការជ្រើសរើសជំនាញនេះ មិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយ ពោលគ្រាន់តែមានការដឹងតាមបណ្តាញសង្គម និងសារព័ត៌មាន និងមិត្តភក្តិ លោកគ្រូអ្នកគ្រូផ្តល់ឱ្យប៉ុណ្ណោះ ហើយថែមទាំងមិនមានបែបវិទ្យាសាស្រ្តថែមទៀត។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានសង្កេតឃើញដែរថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធាន មនុស្សច្រើននៅកម្រិតឧត្តមសិក្សាផ្នែកសង្គម ដូចជាជំនាញច្បាប់ វិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ រដ្ឋបាលសាធារណៈ គ្រប់គ្រងពាណិជ្ជកម្មជាដើម។ ដោយឡែកផ្នែកជំនាញវិជ្ជាជីវៈវិញ ហាក់នៅខ្វះច្រើន ពោលកម្ពុជាមានកម្មករច្រើន តែមិនសូវមានកម្មករជំនាញច្រើនដូចបណ្តាប្រទេសជឿនលឿននៅឡើយទេ នាំឱ្យក្រុម ហ៊ុនរោងចក្រសហគ្រាបរទេសមួយចំនួនយកកម្មករជំនាញរបស់គេមកធ្វើជាដើម។
លោកបណ្ឌិតបានរម្លឹកថា កាលពីពេលថ្មីៗនេះ ពិភពលោក ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាដែរ បានបង្ហាញថា ប្រទេសកម្ពុជានៅខ្វះធនធានមនុស្សផ្នែកមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា រូបគីមី និងវិទ្យាសាស្រ្តកុំព្យូទ័រជាដើម។ ក្នុងសម័យអភិវឌ្ឍរីកចម្រើនេះ ទាមទារឱ្យមានធន ធានមនុស្សផ្នែកអាយធីឱ្យបានច្រើន ព្រោះជំនាញនេះ ចាំបាច់ត្រូវប្រើលើគ្រប់វិស័យដូចជា៖ សម្រាប់គ្រប់គ្រងរដ្ឋបាល គ្រប់គ្រងពាណិជ្ជ កម្ម ធនាគារជាដើមសុទ្ធតែត្រូវការជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនេះ ។
ជាមួយគ្នានេះ ប្រទេសកម្ពុជាជាប្រទេសកសិកម្ម តែយើងនៅខ្វះជំនាញកសិកម្ម ហើយភាគច្រើននិស្សិតដែលបានរៀនចប់ជំនាញកសិកម្មហើយ ក៏មិនសូវទៅបំពេញការងារចំជំនាញរបស់ខ្លួនថែមទៀត បើទោះបីជារាជរដ្ឋាភិ បាលខិតខំកំណែទម្រង់វិស័យកសិកម្មយ៉ាងណាក៏ដោយ។
ក្រៅពីនេះ លោកបណ្ឌិតបានកត់ សម្គាល់ថា យុវជនភាគច្រើនពេលចាប់យកជំនាញរៀន ចង់បានតែបានធ្វើការងារធំ ធ្វើការងារនៅក្នុងម៉ាស៊ីនត្រជាក់ រៀនមុខវិជ្ជាណារកលុយបានច្រើន ខណៈដែលពួកគេបានមើលរំលង នូវមុខវិជ្ជាវិទ្យាសាស្រ្តនិងជំនាញបច្ចេកទេស បើទោះបីជាការងារជំនាញទាំងនោះមានច្រើនក៏ដោយ។
សំឡេង៖ «អ៊ីចឹងប្អូនៗសូមពិចារណាមើលថាគួរជ្រើសមុខវិជ្ជាអ្វីមួយដែលមានទីផ្សារ ។ ខ្ញុំក៏មិន សូវដឹងជាក់លាក់ណាមួយថា កម្ពុជាមានជំនាញអ្វីច្រើន ឬក៏ខ្វះជំនាញណានោះទេ បើទោះបីខ្ញុំនៅស្ថាប័នស្រាវជ្រាវក៏ដោយ ។ ប៉ុន្តែគ្រាន់តែដឹងថា កម្ពុជានៅខ្វះធនធានមនុស្សខាងជំនាញវិជ្ជាជីវៈច្រើនដូចជា៖ វិស្វកម្ម កសិកម្ម វិស្វកកម្មអគ្គិសនី អាយធីជាដើម ។ យើងឃើញថា ជំនាញអាយធីនេះ ស្ថាប័នអ្វីក៏ត្រូវ ការដែរ មានវិស័យអប់រំ លោកបណ្ឌិតបានរម្លឹកថា យុវជនដែលទើបបញ្ចប់ថ្នាក់ទី១២ឬបាក់ ឌុប គប្បីពិចារណឱ្យបានច្បាស់ លាស់មុននឹងសម្រេចចិត្តចាប់យកមុខវិជ្ជា ឬជំនាញណាមួយសម្រាប់រៀននៅថ្នាក់មហាវិទ្យាល័យ ។ ជាមួយគ្នានេះដែរ យុវជនត្រូវគិតថា តើយើងរៀនដើម្បីគ្រាន់តែបានសញ្ញាបត្រ ឬរៀនចប់ហើយមានការងារធ្វើ អាចរកប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងអភិវឌ្ឍសង្គមជាតិ ?
ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ឱ្យដឹងថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងចំនួន ១២៨ ១៣៤នាក់ ក្នុងនោះស្រីចំនួន ៦៨ ៧៧១នាក់ ។ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០,៩៥០ នាក់ ត្រូវជា ៧២.៣៣% នៃចំនួនបេក្ខជនប្រឡងសរុប។ ក្នុងនោះមាននិទ្ទេសA ចំនួន ១,០៤៩ នាក់ និទ្ទេសB ៧,២៣២នាក់ និទ្ទេសC ១៩,០៥៣នាក់ និទ្ទេស ៣១,១៦៦នាក់ និងនិទ្ទេសE ចំនួន ៣២,៤៥០នាក់៕
(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង