អភិបាលខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារ និងអន្លង់អភិរក្សសត្វផ្សោត និងធនធានមច្ឆាជាតិក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ច
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ការពារ និងអន្លង់អភិរក្សសត្វផ្សោត និងធនធានមច្ឆាជាតិក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ចក្រុង ស្រុក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ៕