ប្រទេសអាហ្វ្រិកចង់បានការវិនិយោគធំពីរុស្ស៊ី
អាហ្វ្រិក÷ឯកអគ្គរដ្ឋទូតរបស់ប្រទេសអាហ្វ្រិកបានថ្លែងកាលពីថ្ងៃអង្គារថា អាជីវកម្មរុស្ស៊ីគួរតែវិនិយោគយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអង់ហ្គោឡា ហើយបេសកកម្មការទូតរបស់ខ្លួននៅទីក្រុងមូស្គូនឹងគាំទ្រគំនិតផ្តួចផ្តើមបែបនេះតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti លោក Augusto da Silva Cunha បាននិយាយថា Luanda កំពុងអំពាវនាវឱ្យសហគ្រិនមានភាពសកម្មជាងមុន ព្រោះរហូតមកដល់ពេលនេះ វត្តមានធុរកិច្ចរបស់រុស្ស៊ីនៅក្នុងប្រទេសអង់ហ្គោឡាមានកម្រិតតិចតួច។លោកក៏បានចង្អុលបង្ហាញថា បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះនៅអ៊ុយក្រែន ប្រទេសលោកខាងលិចមួយចំនួនបានងាកទៅរកទ្វីបអាហ្រ្វិកដើម្បីស្វែងរកធនធាន ខណៈដែលប្រទេសមួយចំនួននៅទ្វីបនេះ រួមទាំងប្រទេសអង់ហ្គោឡា មានស្តុកប្រេង និងឧស្ម័នយ៉ាងច្រើន។
លោកឯកអគ្គរដ្ឋទូតបានថ្លែងថា “យើងចង់លើកទឹកចិត្តពាណិជ្ជកររុស្ស៊ីឱ្យទាញយកអត្ថប្រយោជន៍ពីការបើកចំហរបស់អង់ហ្គោឡាចំពោះការវិនិយោគបរទេស។ យើងចង់ឱ្យពួកគេចូលរួមក្នុងគម្រោងផ្សេងៗដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងដើម្បីរកប្រាក់ចំណូលផងដែរ”។