ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឲ្យទូតអូស្ត្រាលីចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានទទួល ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ។