ឧត្ដមសេនីយ៍ឯក ឡុង ហាបាណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការរបស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ១៣ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ៕