**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន និងឯកឧត្តម ជឹង ផល្លា អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះពិទ្ធប្បដិមា លើខ្នងភ្នំបូគោ ស្ថិតក្នុងភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះពិទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូគោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតក្នុងភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

សូមជម្រាបថា ក្រុមហ៊ុន សុខា អូតែល ដែលមាន អ្នកឧកញ៉ា បណ្ឌិត សុខ គង់ ជាប្រធាន បានទទួលការអនុញ្ញាតជា គោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលិខិតលេខ ៧៣០ សជណ.ដប ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងលិខិតលេខ ១៥៨០ សជណ.បស្ថ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន ឱ្យក្រុមហ៊ុនសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតក្នុងភូមិសាស្តវាល ស្រែប្រាំរយ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ” ដែលមានលក្ខណៈ និងរសនិយមជាខ្មែរ ស្របតាមក្បួនខ្នាត ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងរចនាប័ទ្មជាតិដែលមានការឯកភាពពីក្រុមការងារអន្តរក្រសួង និងការឯកភាព គាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។

គម្រោងកសាងព្រះពុទ្ធប្បដិមានេះ ជាព្រះពុទ្ធប្បដិមាដែលធំហើយខ្ពស់ជាងគេនៅ ព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗ នៅលើពិភពលោក ដែលមានទម្រង់ជា ព្រះពុទ្ធមារវិជ័យ ឬ ផ្ចាញ់មារ នៃរចនាប័ទ្មបាយ័ន ដែលជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ សតវត្សរ៍ទី១៣។ ព្រះពុទ្ធប្បដិមានេះ នឹងសាងសង់អំពីបេតុងអាម៉េ មានពណ៌មាស បែរព្រះភក្ត្រទៅទិសខាងកើត មានកម្ពស់១០៨ ម៉ែត្រ ពីនីវ៉ូសូន្យនៃខឿនផ្ទាល់ដីដល់កំពូលព្រះមោលី ដែលតំណាងមង្គលទាំង ១០៨ របស់ព្រះអង្គ ទ្រង់គង់ភ្នែន នៅលើបល្ល័ង្កផ្កាឈូករាងរង្វង់(វដ្តសង្ខារ) ដែលទម្រង់ក្បាច់រចនាបល្ល័ង្កនេះ យកលំនាំតាមផ្នែកមួយរបស់សសរ ពេជ្រប្រាសាទដំរីក្រាបនៃរចនាប័ទ្មគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី២ សតវត្សរ៍ទី៩ ។

ចំពោះខឿនផ្ទាល់ដី យកលំនាំតាមរចនាប័ទ្មអង្គរវត្ត ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២ ។ ចំណែកខឿនជាន់ទី១ មាន ក្តារបែន ឬ រានហាលនៅចំពីមុខ សម្រាប់ប្រារព្ធពិធីសាសនា ហើយមានព្រះពុទ្ធរូប ៧ អង្គ និងព្រះអសីតិសាវ័ក ៥ អង្គ សរុបចំនួន ១២ អង្គ(តំណាងឱ្យខែឆ្នាំទាំង១២) គង់ក្នុងបុស្បុក តម្កល់ជុំវិញព្រះពុទ្ធប្បដិមាអង្គធំ និងមាន ជណ្តើរចំនួន៨(តំណាងទិសទាំង៨ និងអរិយមគ្គទាំង៨) សម្រាប់ឡើងឆ្ពោះទៅកាន់ទីសក្ការៈនៃព្រះពុទ្ធប្បដិមា។

ជារួមគម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះ ជាការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៌សាសនា ដោយ ឈរលើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី នាសម័យតេជោសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយព្រះពុទ្ធ ប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៌សាសនាជាតិ តជំនាន់សម្រាប់ជាទីសក្ការៈ ដ៏ឧដុង្គឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គា្ន ជារហូតតរៀងទៅ ។

ការសាងសង់ព្រះពុទ្ធប្បដិមានេះ ត្រូវចំណាយពេលវេលាសាងសង់ប្រមាណ ៤ ឆ្នាំ ថវិកាប្រមាណ ៣០លានដុល្លារសហរដ្ឋអាមេរិក ។

ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនឹងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ អាចចូលរួមជាបច្ច័យ និងទទួលយកកុសលផលបុណ្យតាមសទ្ធារៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង