លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកពញាឮ
ភ្នំពេញ៖ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ីម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហមន្ត្រីរាជការនៃអង្គនីតិបញ្ញត្តិនៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៣ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកពញាឮ នៅសាលាស្រុកពញាឮ ខេត្តកណ្តាល។ វត្តមានចូលរួមមានលោក នុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម លោកអោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុក លោកលោកស្រីសមាជិកក្រុមប្រឹក្សា និងមន្ត្រីសាលាស្រុកចំនួន១៥នាក់។
ក្នុងកម្មវិធីនេះ លោកជំទាវប្រធាន បានប្រគល់ជូននូវថ្នាំពេទ្យ និងបរិក្ខារពេទ្យមួយចំនួនមានថ្នាំ KAL-CEE ចំនួន៦៦ទីប ,ថ្នាំSanafluចំនួន១,០៤០គ្រាប់ ,ថ្នាំIODINEចំនួន១២០ដប ,ថ្នាំLIANHUA QINGWEN JIAONANGចំនួន១៨ប្រអប់ ,ឧបករណ៍តេស្តរហ័ស ចំនួន១,៣៥០ ,អាវលោកយាយចំនួន50 ,ទឹកត្រចៀកកាំចំនួន២៤ដប និងថវិកាចំនួន៨៥០,០០០០រៀល ដោយមន្ត្រីម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល៕