ខួប៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍! សម្ដេចតេជោ៖ ពេលវេលាដ៏លំបាកបំផុត ជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជា ក្រោកឈរតស៊ូដើម្បីការរស់រានមានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ
ភ្នំពេញ៖ ស្របពេលដែលថ្ងៃនេះជាខួប៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា «ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជា ក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ» ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «ថ្ងៃនេះជាខួប៤៧ឆ្នាំ នៃថ្ងៃរៀបការ (៥ មករា ១៩៧៦-៥ មករា ២០២៣ )។ ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជា ក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ» ។
សម្ដេចបន្តថា «យើងមិននឹកស្មានថា យើងអាចរស់រហូតមកដល់ពេលនេះឡើយ បើប្រៀបជាមួយការលំបាកនាពេលនោះ។ យើងក៏មិនបានគិតថាយើងមានកូននិងចៅចំនួនច្រើនដែលគួរស្រឡាញ់ ដូចសព្វថ្ងៃនេះដែរ» ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «មេរៀនបានបង្ហាញថារៀបការមានភ្លេង ឬអត់ភ្លេង គ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់
ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់? បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើ ចំណុចនេះហើយ» ៕