**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ហើយបានថ្លែងអំណរគុណដល់សហព័ន្ធអាល្លឺម៉ង់ ដែលតែងតែបន្តជួយពង្រឹងពង្រីក លើកិច្ចការអភិវឌ្ឍន៍របស់កម្ពុជា ដូចជាការគាំទ្រដល់បុព្វហេតុផ្សេងៗ របស់កម្ពុជាផងដែរ។

ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ក៏បានមានប្រសាសន៍ថា ឯកឧត្ដម រីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្តម បានដឹងខ្លះៗអំពីទំនាក់ទំនងរវាងអតីតឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ចាស់ ជាមួយព្រះរាជាណាចក្រកម្ពុជា គឺមានភាពស្និទ្ធស្នាលល្អ។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានជ្រាបផងដែរថា ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជាគឺបានប្រព្រឹត្តទៅដោយទទួលបានជោគជ័យជាទីគាប់ចិត្ត ហើយកិច្ចការងារនេះឯកឧត្តម ក៏បានមានប្រសាសន៍ថា វាជាកិច្ចការងារ ដ៏មានសារៈសំខាន់ ដែលរដ្ឋាភិបាលត្រូវបង្ខិតសេវាសាធារណៈ ឱ្យកៀកជាមួយនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លើសពីនេះទៀតឯកឧត្តមអគ្គរដ្ឋទូតក៏បានជ្រាបផងដែរថា សម្ដេចក្រឡាហោម​ក៏បានជួបពិភាក្សាជាមួយ​អតីតឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ អំពីលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យ​នគរបាលផងដែរ។ ពាក់ព័ន្ធនឹងវិស័យនគរបាលនេះ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោមថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងតែសិក្សា នៅចំណុចកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាលើ ការងារលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនគរបាលនេះ ដោយឯកឧត្តមបានចាត់ទុកថា នេះគឺជាការងារដ៏មានសារៈសំខាន់ ដោយសារមន្ត្រីនគរបាលគឺជាអ្នកដែលធ្វើការផ្ទាល់ យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយទាមទារឱ្យមាននូវវិជ្ជាជីវៈ ខ្ពស់ និងមានសុជីវធម៌ល្អ។

ជាការឆ្លើយតបចំពោះកិច្ចការងារកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការនេះដែរ សម្ដេចក្រឡាហោម បានជម្រាបជូនឯកឧត្តម អគ្គរដ្ឋទូតថា កាលពី២០១៩ សម្តេចបាន ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនៅពេលនោះសម្ដេចបាន យល់អំពីប្រវត្តិនៃការគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់។ សម្តេចក្រឡាហោម បានលើកឡើងថា ប្រទេសអាល្លឺម៉ង់កាលពីដើមឡើយ គឺគ្រប់គ្រងតាមរបៀបស្ដេចត្រាញ់ ហើយអំណាចធំៗនីមួយៗគឺស្ថិតនៅលើស្ដេចត្រាញ់មួយៗ ហើយបន្ទាប់មក ស្ដេចត្រាញ់ទាំងនោះបានចងក្រងប្រមូលផ្ដុំគ្នាបង្កើតទៅជាសាធារណរដ្ឋសហព័ន្ធ ហើយអំណាចទាំងនោះបានបន្តផ្តល់ឱ្យទៅរដ្ឋបាលនៅតាមមូលដ្ឋាននីមួយៗ។

ទន្ទឹមនឹងនេះសម្ដេចក្រឡាហោម បានមានប្រសាសន៍ថា បើប្រៀបធៀប ជាមួយប្រទេសកម្ពុជា គឺមានភាពខុសគ្នា ដោយសម្តេចបានលើកឡើងថា តាមប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា អំណាចគឺប្រមូលផ្ដុំនៅថ្នាក់កណ្តាល ដែលចំណុចនេះ គឺមានភាពល្អ និងមិនល្អពាក់ព័ន្ធនឹងប្រព័ន្ធនៃការគ្រប់គ្រងនេះ។

សម្តេចក្រឡាហោម ក៏បានជម្រាបជូនបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ដើម្បីរក្សាស្ថិរភាព និងសុខដុមបនីយកម្មនៅថ្នាក់មូលដ្ឋាន សម្រាប់រយៈពេលយូរវែងទៅថ្ងៃអនាគត យើងមិនអាចប្រមូលផ្ដុំបន្តរក្សាអំណាចទាំងអស់ នៅត្រឹមថ្នាក់កណ្ដាលបានទេ ជម្រើសល្អបំផុត គឺផ្ដល់ភាពជាម្ចាស់ឱ្យប្រជាពលរដ្ឋដើម្បីអនុញ្ញាតឱ្យពួកគាត់ចូលរួមក្នុងការអភិវឌ្ឍ ប្រកបដោយចិរភាពនៅថ្នាក់មូលដ្ឋាន។

សម្តេចក្រឡាហោន បានរំលឹកផងដែរថា ក្រៅពីប្រទេសអាល្លឺម៉ង់ សម្តេចក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសមួយចំនួនផ្សេងទៀតផងដែររួមមាន៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងប្រទេសបារាំង ប៉ុន្តែសម្តេច បានរកឃើញថាប្រទេសអាល្លឺម៉ង់ គឺជាប្រទេសដែលមានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិល្អជាងគេ ហើយចាប់តាំងពីពេលនោះមកប្រទេសកម្ពុជា បាន ធ្វើការជាមួយអាល្លឺម៉ង់ ដើម្បីយកគំរូល្អៗសម្រាប់កែច្នៃ និងប្រើប្រាស់សម្រាប់ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសកម្ពុជា។

សម្តេចបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងដាក់ឱ្យអនុវត្តនូវកម្មវិធី ជាតិដំណាក់កាលទីពីរ សម្រាប់ពីឆ្នាំ២០២១-២០៣០ ដែលក្នុងកម្មវិធីជាតិនេះ នឹងមានការបន្តការបែងចែកអំណាច និងធនធានទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីអនុញ្ញាតឱ្យថ្នាក់ក្រោមជាតិកាន់តែមានគណនេយ្យភាពបន្ថែមទៀតចំពោះ ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ ក្នុងន័យនេះ សម្ដេចក្រឡាហោម បានស្នើដល់ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រទេសអាល្លឺម៉ង់ ឱ្យជួយបន្តគាំទ្រដល់ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាបន្ថែមទៀត។លើសពីនេះទៀតពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់លើវិស័យនគរបាល សម្ដេចក្រឡាហោម បានលើកឡើងថា កម្ពុជាសព្វថ្ងៃត្រូវការធនធានមនុស្សជាចាំបាច់ ដើម្បីរក្សាសន្តិសុខ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត ហើយសម្ដេចបានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូតថា កាលពីអតីតឯកឧត្តមឯកអគ្គរដ្ឋទូតចាស់ សម្ដេចក្រឡាហោម បានអញ្ជើញឯកឧត្តមអគ្គរដ្ឋទូតទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាការិយាល័យច្រកចេញចូលតែមួយនៅក្នុងខេត្តកណ្ដាលផងដែរ ហើយនៅពេលនោះអតីតឯកឧត្តមឯកអគ្គរដ្ឋទូតចាស់ បានសម្ដែងនូវការពេញចិត្ត យ៉ាងខ្លាំងចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន។

សម្ដេចក្រឡាហោម បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីថា កម្ពុជាចង់ឱ្យមន្ត្រីនគរបាល មានស្តង់ដារសមត្ថភាពខ្ពស់ដូចទៅនឹងមន្ត្រីនគរបាលអន្តរជាតិផងដែរ ក្នុងន័យនេះសម្ដេចក្រឡាហោម បានស្នើឱ្យប្រទេសអាល្លឺម៉ង់ពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនគរបាលនេះជាមួយប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការគាំទ្រ និងរីករាយ ចំពោះការលើកឡើងនិងការស្នើសុំរបស់សម្ដេចក្រឡាហោម លើប្រព័ន្ធកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងការងារនេះឯកឧត្តមបានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្ដមសង្ឃឹមជឿជាក់ថា នឹងបន្តកិច្ចការងារនេះជាមួយប្រទេសកម្ពុជាជាបន្តទៀត។ ដោយឡែកពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យនគរបាល ឯកឧត្ដមបានលើកឡើងថា វាគឺជាការងារមួយដ៏សំខាន់ ដោយសារមន្ត្រី នគរបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយឯកឧត្ដមបានជម្រាបជូនសម្ដេចក្រឡាហោមថា ប្រទេសអាល្លឺម៉ង់ កំពុងត្រៀមរៀបចំ ក្រុមនាំមុខដើម្បីចុះមកធ្វើការសិក្សាជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីឈានទៅរកការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការជាមួយប្រទេសកម្ពុជា។

ស្របជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងបានជម្រាបជូនឯកឧត្តមថា សម្ដេចនឹងត្រៀមខ្លួនសហការជាមួយឯកឧត្តមក្នុងអាណត្តិជាឯកអគ្គរដ្ឋទូត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង