សម្ដេចតេជោ ហ៊ុន សែន៖ ស្រែធំប្រើពូជច្រើនទទួលផលច្រើន ស្រែតូចប្រើពូជតិចទទួលផលតិច
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ស្រែធំប្រើពូជច្រើនទទួលផលច្រើន ស្រែតូចប្រើពូជតិចទទួលផលតិចនេះជាក្រឹត្យក្រមធម្មជាតិ។
តាមរយៈសំណេរលើហ្វេសប៊ុកផេកនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ មានប្រសាសន៍ យ៉ាងដូច្នេះថា “ស្រែធំប្រើពូជច្រើនទទួលផលច្រើនស្រែ តូចប្រើពូជតិចទទួលផលតិចនេះ ជាក្រឹត្យក្រម ធម្មជាតិមិនថាក្នុងគ្រួសារឬក្នុងក្រុមនយោបាយនោះឡើយ។ ចាប់ផ្តើមពីមនុស្ស២នាក់កើន ដល់៣២នាក់ នៃគ្រួសារមួយនេះ។សង្ឃឹមថាសំដីខ្ញុំនិយាយនេះបងប្អូននឹងយល់”៕