លោកស្រីPeng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រីLouise Araneta-Marcosភរិយារបស់ប្រធានាធិបតីហ្វីលីពីន អញ្ជើញទស្សនាសារមន្ទីរជាតិចិនជាមួយគ្នា
……………………………………
កាលពីរសៀលថ្ងៃទី៤ ខែមករា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រី Louise Araneta-Marcos ភរិយារបស់ប្រធានាធិបតីហ្វីលីពីនដែលអមដំណើរលោកប្រធានាធិបតីហ្វីលីពីនFerdinand Romualdez Marcos ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន បានអញ្ជើញទៅទស្សនាសារមន្ទីរជាតិចិនជាមួយគ្នា។
លោកស្រីPeng Liyuan និងលោកស្រីLouise Araneta-Marcos បានផ្លាស់ប្តូរទស្សនៈយោបល់យ៉ាងស្និទ្ធសា្នល ហើយភាគីទាំងពីរបានរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តនៃការទាក់ទងរវាងមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ព្រមទាំងបង្ហាញពីការរីករាយជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកស្រី Peng Liyuan បានបង្ហាញពីការរំពឹងទុកថា ប្រជាជននៃប្រទេសទាំងពីរនឹងបន្តផ្សព្វផ្សាយមិត្តភាពប្រពៃណី និងជំរុញទំនាក់ទំនងចិន-ហ្វីលីពីនឱ្យឡើងដល់កម្រិតថ្មី។
លោកស្រីLouise Araneta-Marcos បានថ្លែងអំណរគុណដល់លោកស្រី Peng Liyuan ដែលបានអញ្ជើញលោកស្រីទៅទស្សនាសារមន្ទីរជាតិចិន ដោយសង្ឃឹមថានឹងមានការយល់ដឹងកាន់តែប្រសើរនិងស៊ីជម្រៅចំពោះប្រវត្តិសាស្ត្រនិងវប្បធម៌ចិន។ លោកស្រីបន្តថា ប្រជាជននៃប្រទេសទាំងពីរគួរតែបន្តវេននូវស្មារតីនៃផ្លូវសូត្រ ហើយបន្តបង្កើនមិត្តភាពនិងទំនុកចិត្តគ្នាទៅវិញទៅមក ៕