មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធថ្នាក់វរសេនាតូច ឆ្នាំ២០២២
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុខ សាន្ត មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ភស្តុភារ ហិរញ្ញវត្ថុ យន្តយុទ្ធថ្នាក់វរសេនាតូច ឆ្នាំ២០២២ ដែលមានសិក្ខាកាមភស្តុភាចំនួន ៤៨ នាក់ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ។
ឧត្តមសេនីយ៍ទោ សុខ សាន្ត ជំនួសមុខឲ្យមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ឧត្តមសេនីយ៍ទោ សុក សាន្ត បានមានមតិផ្ដាំផ្ញើ ដល់សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នបណ្ដាជំនាញទាំងអស់ ដែលបិទវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការ ទទួលខុសត្រូវ និងសក្តានុពលព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតមលក្ខណះបច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ។
ឧត្តមសេនីយ៍ទោ សុខ សាន្ត បន្តថា៖ ក្នុងពេលដែលប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន មានស្ថេរភាព និងមានសុខសន្តិភាព កងទ័ពបានដើរតួសំខាន់ក្នុងកិច្ចការពារ បូរណភាពទឹកដី ការរក្សាសន្តិសុខសង្គម ដែលបញ្ហានេះ គឺទាមទារឲ្យកងកំលាំង មានចំណេះដឹង លើផ្នែកយុទ្ធសាស្រ្ត និងមានការហ្វឹកហ្វឺននៅលើជំនាញឥតឈប់ឈរ។
ជាចុងក្រោយឧត្តមសេនីយ៍ទោ សុខ សាន្ត ក៏បានផ្តាំផ្ញើដល់កម្មសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក្ខចដាក់ខិតខំរៀនសូត្រ គ្រប់មុខជំនាញបន្ត ដើម្បីបង្កើនចំណេះដឹង អោយមានភាពស្ទាត់ជំនាញ ដើម្បីចេញទៅបំពេញភារកិច្ចជូនជាតិមាតុភូមិអោយសំរេចបានលទ្ធផលល្អ ៕