**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សរុបចំនួន ៥០០នាក់ ដែលប្រព្រឹត្តិទៅនៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាការ៉ាតេ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា ការចូលរួមប្រកួតរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ លើកទី១ កាលពីឆ្នាំ២០១៦ ទទួលបានមេដាយសរុប ៥៣គ្រឿង (មាស២៧ ប្រាក់១២ និងសំរឹទ្ធ១៤), លើកទី២ កាលពីឆ្នាំ២០១៨ ទទួលបានមេដាយសរុប ១៤៩គ្រឿង (មាស៨៣ ប្រាក់៤៣ និងសំរឹទ្ធ២៣), លើកទី៣ កាលពីឆ្នាំ២០២២ ទទួលបានមេដាយសរុប ២១១គ្រឿង (មាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥០)។ ឯកឧត្តម បន្ដថា លទ្ធផលនេះ បាននាំឱ្យក្រសួងមហាផ្ទៃ ឈរនៅលំដាប់ទី១ ទូទាំងប្រទេស លើបណ្ដាក្រសួង និងរាជធានី-ខេត្ត ទាំង២៥។

លើសពីនេះទៀត ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្ថែមទៀតថា ជាការពិតណាស់ បច្ចុប្បន្ននេះវិស័យកីឡារបស់កម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយឡែកវិស័យកីឡាក្នុងកងកម្លាំងនគរបាលជាតិ ក៏មានសន្ទុះខ្លាំងក្លា ទាំងក្នុងការប្រកួតក្របខណ្ឌជាតិ និងអន្តរជាតិ កត្តាទាំងអស់នេះ គឺដោយមានការជួយឧបត្ថម្ភ និងការគាំទ្រជ្រោមជ្រែងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង និងកិច្ចសហការពីភាគីពាក់ព័ន្ធនានា ព្រមទាំងការប្ដេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃអគ្គេលខាធិការដ្ឋាន ដែលអាចធានាបាននូវប្រសិទ្ធភាពការងារ និងគុណភាពនៃការបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនី ស្របតាមស្ដង់ដារកំណត់។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជឿជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងបន្ដខិតខំប្រឹងប្រែង ដើម្បីឱ្យវិស័យកីឡាក្នុងក្រសួងមហាផ្ទៃកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងចូលរួមចំណែកលើកស្ទួយនូវវិស័យកីឡារបស់ប្រទេសកម្ពុជា ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានរំលឹកថា កាលពីឆ្នាំ២០២២កន្លងទៅ បានបន្សល់ទុកនូវសមិទ្ធផលធំៗជាច្រើនសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតដែលត្រូវរួមគ្នាដោះស្រាយនាពេលខាងមុខ។ សម្ដេចក្រឡាហោម បានបន្ដថា ពេញ១ឆ្នាំ កាលពីឆ្នាំ២០២២ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាបន្ដថែរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈបានល្អយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម បន្ថែមទៀតថា ជាពិសេសកម្ពុជារក្សាបាន និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដីបានយ៉ាងល្អប្រសើរ ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ដើម្បីបង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍ និងកិច្ចដំណើរការនានាទាំងអស់របស់ប្រទេសកម្ពុជា។ សម្ដេចក្រឡាហោម បានសង្កេតឃើញថា ក្នុងឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ច ក៏បានខិតខំប្រឹងប្រែងរក្សាសន្ដិសុខនៅតាម ភូមិ-ឃុំ-សង្កាត់ តាមរយៈការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់ ក្នុងការកសាងសេចក្ដីសុខជូនប្រជាពលរដ្ឋគ្រប់រូប។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ជំងឺរាតត្បាតកូវីដ-១៩ ជាជំងឺសកលមួយ ដែលកើតមានឡើងគ្រប់ប្រទេស ប៉ុន្ដែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ចែងកិច្ចការងារគ្រប់គ្រងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ។
សម្ដេចក្រឡាហោម បានឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងខ្ពស់ ក្នុងការទទួលយកវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាមធ្យោបាយមួយ ដើម្បីរារាំងការឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្ដអនុវត្តវិធានការសុខាភិបាល ព្រមទាំងបន្ដទទួលយកការចាក់វ៉ាក់សាំងបន្ថែមទៀត តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។គួរបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៥៩ នាសម័យសង្គមរាស្ត្រនិយម ក្រុមប្រឹក្សាកីឡាកងរាជតម្រួតកម្ពុជា ដែលជាអង្គការកីឡាដំបូង នៃកងកម្លាំងនគរបាលជាតិ ត្រូវបានបង្កើតឡើងដោយ ស្នាមព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលពេលនោះទ្រង់ក៏ជាព្រះបិតា កីឡាជាតិផងដែរ។ ស្ថាប័នកីឡានេះ បានចាប់បដិសន្ធិ និងកែទម្រង់ឡើងវិញនៅឆ្នាំ២០១៣ ដោយមានឈ្មោះថា «សហភាពកីឡានគរបាលជាតិកម្ពុជា» ហើយដំណើរការមកដល់ចុងឆ្នាំ២០១៩ ទើបត្រូវបានធ្វើការកែសម្រួលជាថ្មី និងប្តូរឈ្មោះមកជា «ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ» តាមអនុក្រឹត្យលេខ៥១ អនក្រ.បក គោលបំណងក្នុងការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គឺដើម្បីលើកកម្ពស់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ និងរួមគ្នាអភិវឌ្ឍសមត្ថភាពបច្ចេកទេស ឱ្យមានការរីកចម្រើន និងដើម្បីធ្វើសមាហរណកម្មចូលជាសមាជិកសហភាពកីឡានគរបាលអន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង