**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី**រដ្ឋាភិបាលកាណាដា សម្រេចចិត្តដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ**រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ

ដំណើរឆ្ពោះទៅការរំដោះជាតិ

ឆ្នាំនេះជាឆ្នាំទី៤៦ នៃការចាក់ចេញពីមាតុភូមិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បើយើងក្រឡេកទៅមើលតាមដាន ប្រវត្តិសាស្ត្ររបស់កម្ពុជា។ នាថ្ងៃទី២០ មិថុនា ១៩៧៧ នាគ្រាដែលយុទ្ធជន ហ៊ុន សែន ស្ថិតនៅក្នុងវ័យ២៥ឆ្នាំ រួមជាមួយនឹងយុទ្ធជនដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុត ចាកចេញពីទឹកដី ចាកចេញពីឧត្ដមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ភូមិស្ថាននានា ព្រមទាំងព្រំដែនដ៏សែនគ្រោះថ្នាក់បំផុតដោយសារតែភាគីវៀតណាមមិនអាចបែងចែកបានឡើយថានរណាជាពលរដ្ឋរងគ្រោះ។
យុទ្ធជនទាំង៥រូបបានធ្វើការសម្រេចចិត្តដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ និងបនប្រល័យពូជសាសន៍ ប៉ុល ពត។ ផ្ដើមចេញពីទីតាំងកោះថ្ម”X១៦” ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំតំបន់២១ វេលាម៉ោង៩យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តដ៏ទុកចិត្តចំនួន៤នាក់ គឺលោក នុច ថន លោក ញឹម ហ៊ន លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្ដើមដំណើរភៀសខ្លួនទៅវៀតណាម។

យុទ្ធមិត្តទាំង៥បានធ្វើការផ្សងព្រេងទៅទិសខាងកើតយកជីវិតជាដើមទុនដើម្បីសង្រោះជាតិ ហើយសមមិត្ត ហ៊ុន សែន ក៏បានត្រៀមម្ជុលចំនួន១២ដើមសម្រាប់ធ្វើអត្តឃាតក្នុងករណីវៀតណាមចាប់បញ្ជូនមកឱ្យខ្មែរក្រហមវិញ។ យប់ម៉ោង៩ ថ្ងៃទី២១ មិថុនា ១៩៧៧ អំឡុងពេលសម្រាកជ្រកភ្លៀងនៅត្រពាំរការដែលមានខ្ទមអ្នកតាមួយនៅទីនោះ សមមិត្ត ហ៊ុន សែន បានយកធូបដែលនៅសល់ដើម្បីអុចបន់ស្រន់សូមឲ្យបេសសកម្មនេះទទួលជោគជ័យនិងទៅចំទិសខាងកើត។
នៅពេលបានចូលដល់ទឹកដីវៀតណាមបាន៦គីឡូម៉ែត្រ សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តបានលាក់អាវុធដែលនៅជាប់នឹងខ្លួនដើម្បីចៀសវាងការយល់ច្រឡំពីកងទ័ពការពារព្រំដែនវៀតណាម។ វេលាម៉ោង២នៅថ្ងៃដដែល សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តបានចូលមកដល់ភូមិហ័រលឺ (Hoa Lu) ហើយបានជួបលោក ទឺ ហុង (Tu Hong) ដែលជាកងឆ្លប និងជាប្រជាជនវៀតណាមហើយក៏សួរនាំដើម្បីបានជួបជាមួយមេបញ្ជាការកងទ័ពវៀតណាមហើយលោក ទឺ ហុង បានដាំបាយឆ្នាំងលេខ១០ឱ្យហូប ដែលនេះជាការស្គាល់ជាតិបាយក្រោយពេលមិនដែលបានហូបជាង១ឆ្នាំមកហើយ និងបានបញ្ជូនបន្តទៅជួបកងទ័ពវៀតណាមនៅភូមិឡាំងជិន។
ក្រោយពីបានចោទសួររួច ក៏បានបញ្ជូនបន្តទៅមូលដ្ឋានទ័ពនៅស្រុកឡុងមិញ នៅម៉ោង៦ល្ងាច ពេលមកដល់ស្រុកឡុងនិញកងទ័ពវៀតណាមក៏បានដាំបាយឱ្យហូបម្ដងទៀតដែលមានបន្លែត្រកួនជាមួយទឹកត្រី។ ក្រោយពេលបាយល្ងាចរួចសមមិត្ត ហ៊ុន សែន ក៏ត្រូវបានបំបែកចេញពី យុទ្ធមិត្តដើម្បីធ្វើការសួរចម្លើយរហូតដល់ពាក់កណ្ដាលអាធ្រាត្រឆ្លងចូលថ្ងៃទី២២ មិថុនា ១៩៧៧ ជាមួយលោក ទឺ ប៊ិញ (Tu Binh) អំពីព័ត៌មាននានា តួនាទីរបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តព្រមទាំងបញ្ហានយោបាយផងដែរ។

នាព្រឹកថ្ងៃទី២២ មិថុនា ១៩៧៧ សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តបានធ្វើដំណើរបន្តទៅសុងប៊ែរហើយបានជួបក្រុមចារកិច្ចដើម្បីស៊ើបសួរម្ដងទៀត អំពីព័ត៌មានលម្អិតទាក់ទងនឹងសមមិត្ត ហ៊ុន សែន ដែលបានចំណាយពេលជាច្រើនម៉ោងដើម្បីចៀសវាងថាសមមិត្តជាអ្នកយកការណ៍ឱ្យក្រុមប៉ុល ពត សមមិត្ត ហ៊ុន សែន បានធ្លាក់ខ្លួនឈឺគ្រុនចាញ់ហើយត្រូវបានបញ្ជូនទៅគិលានដ្ឋាន K23។

៣ខែក្រោយមក កងទ័ពវៀតណាមក៏បានបញ្ជូនសមមិត្ត ហ៊ុន សែន នៅមន្ទីរពេទ្យ Thong Nhat នៅទីក្រុងហូជីមិញ ដើម្បីព្យាបាលបន្តហើយបានបញ្ជូនឈ្មោះទៅជា Mai Phuc ក្លែងជាជនជាតិឡាវដើម្បីចៀសវាងការងឿងឆ្ងល់នានាពីក្រុមគ្រូពេទ្យផ្សេងទៀតនៅគិលានដ្ឋាន។ សមមិត្ត ហ៊ុន សែន តែងតែសម្លឹងមើលមកទិសប្រទេសកម្ពុជាទាំងទឹកភ្នែកសស្រាក់ដោយក្ដីនឹករលឹក ។ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន ក៏បានជួបផ្ទាល់ជាមួយនឹងឧត្តមសេនីយ៍ឯក Van Tien Dung ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងហូជីមិញដោយចំណាយពេលរហូតដល់ទៅ២ម៉ោង៤០នាទី ដើម្បីស្នើសុំការគាំទ្រពីភាគីវៀតណាម ប៉ុន្តែត្រូវរងចាំពេលវេលាល្អបន្ថែម។ របត់នយោបាយជាប្រវត្តិសាស្រ្តបានកើតឡើងនៅពេលដែលពួកខ្មែរក្រហមចាប់ផ្ដើមវាយលុកប្រទេសវៀតណាមដែលធ្វើឲ្យពលរដ្ឋកម្ពុជានិរទេសខ្លួនមកប្រទេសវៀតណាមកាន់តែច្រើន។ សមមិត្ត ហ៊ុន សែន បានស្នើសុំឲ្យវៀតណាមទទួលពលរដ្ឋខ្មែរជាជនភៀសខ្លួនដោយសង្រ្គាម និងសុំមិនបញ្ជូនពលរដ្ឋទាំងនោះចូលមកប្រទេសកម្ពុជាវិញទេ ហើយសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តក៏ចាប់ផ្ដើមកសាង កងកម្លាំងយោធាដែលកើតចេញពីកម្លាំងប្រជាជនដែលភៀសខ្លួនចេញពីកម្ពុជាក្រោមជំនួយនិងការផ្គត់ផ្គង់ពីវៀតណាម។

កងទ័ពវៀតណាមបានហៅសមមិត្ត ហ៊ុន សែន “អនាគតមគ្គទេសក៏របស់កម្ពុជា” នៅក្នុងអំឡុងខែមករានិងកុម្ភៈ ១៩៧៨ សមមិត្ត ហ៊ុន សែន យុទ្ធមិត្តក៏បានជួបជាមួយកម្មាភិបាលសំខាន់ៗមួយចំនួនដែលឈានទៅដល់ការចូលមកមាតុភូមិសារជាថ្មីដើម្បីស្ទាបស្ទង់សភាពការណ៍និងចងទំនាក់ទំនងជាមួយកម្លាំងដែលផ្ដាច់ខ្លួន។ នៅខែមេសា ឆ្នាំ១៩៧៨ សមមិត្ត ហ៊ុន សែន បានជួបជាមួយលោកឧត្តមសេនីយ៍ឯក Tran Van Tra នៅបញ្ជាការដ្ឋានយុទ្ធភូមិភាគ៧ ហើយពាំនាំដំណឹងដ៏ល្អដែលភាគីវៀតណាមយល់ព្រមជួយកសាងកម្លាំងប្រដាប់អាវុធ១០០ភាគរយដល់សមមិត្ត។របត់មួយថ្មី ឱកាសមួយថ្មី បើទោះបីជាមានឧបសគ្គរាប់លានជំពូក ក៏ត្រូវតែជំនះឱ្យបានដើម្បីរំដោះពលរដ្ឋចេញពីរបបដ៏ឃោរឃៅមួយនេះ។ កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្រ្គោះជាតិកម្ពុជាក៏បានលេចជារូបរាងពិតប្រាកដឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ដែលមានគណៈបញ្ជាការ៥៧៨នៅធូឌឹក (Thu Duc) ហើយក៏បានផ្លាស់ប្ដូរទៅកាន់ឡើងយ៉ាង (Long Giao) ដើម្បីរក្សាការសម្ងាត់ដែលមានពលរដ្ឋកម្ពុជាដែលទទួលបានការរំដោះជាច្រើនពាន់នាក់នៅទីនោះ ហើយអង្គភាព១២៥ក៏ត្រូវបានបង្កើតឡើងដែលមានសមមិត្ត ហ៊ុន សែន ធ្វើជាមេបញ្ជាការយោធានៅថ្ងៃទី១២ ឧសភា ១៩៧៨ ដែលមានយុទ្ធជនជាង២០០នាក់។ ឱកាសល្អបានមកដល់គឺកម្លាំងភូមិភាគបូព៌ាដែលដឹកនាំដោយសមមិត្ត ហេង សំរិន និងសមមិត្ត ជា ស៊ីម បានងើបបះបោរប្រឆាំងនឹងប៉ុល ពត ដែលជាពេលវេលាសមគួរក្នុងការបង្រួបបង្រួមគ្នា និងរៀបចំអង្គការចាត់តាំងនយោបាយមួយឡើងដើម្បីដឹកនាំការតស៊ូ។

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៧៨ ថ្នាក់ដឹកនាំទាំង៧រូបបានជួបជុំគ្នា និងបានផ្លាស់ប្ដូរមតិយោបល់ដោយផ្ទាល់ជាមួយនឹងលោក ឡេ ដឹកថូ ដែលជាអ្នកយុទ្ធសាស្រ្តរបស់វៀតណាម ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៧៨ កងកម្លាំងចំនួន៤ក្រុម ក្នុងចំណោម៥ក្រុមបានជួបជុំគ្នាដោយក្រុមសមមិត្ត សាយ ភូថង និងសមមិត្ត ទៀ បាញ់ ត្រូវលាក់ខ្លួនសិនដោយសារកម្លាំងស្ថិតនៅក្នុងទឹកដីថៃដែលឈានដល់ការបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” នៅតំបន់រំដោះស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២ ធ្នូ ១៩៧៨ ហើយឈានឆ្ពោះដល់ការរំដោះប្រទេសពីរបប ប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ មករា ១៩៧៩ ដោយបានដឹកនាវាកម្ពុជាឲ្យស្គាល់សុខសន្តិភាពពេញលេញ សាមគ្គីភាពផ្ទៃក្នុងនៅថ្ងៃទី២៩ ធ្នូ ១៩៩៨ ដោយនយោបាយឈ្នះ-ឈ្នះ ដែលជាមរតកនយោបាយមិនអាចកាត់ថ្លៃបានពីអគ្គមគ្គទេសក៍ឯករបស់កម្ពុជាគឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕

អត្ថបទដែលជាប់ទាក់ទង