សត្រូវចម្បងរបស់ប្រធានាធិបតីទីមួយរបស់រុស្ស៊ី
រុស្សី÷Ruslan Khasbulatov ដែលជាបុរសខ្លាំងបំផុតម្នាក់នៅដើមសម័យក្រោយសូវៀតនៃប្រទេសរុស្ស៊ី បានទទួលមរណៈភាពនៅតំបន់មូស្គូក្នុងវ័យ ៨០ ឆ្នាំ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដោយដកស្រង់សម្តីសាច់ញាតិរបស់គាត់។
អ្នកនយោបាយ និងអ្នកសេដ្ឋកិច្ចបានដឹកនាំសភារុស្ស៊ីដំបូងគេ ហើយបានគាំទ្រលោក Boris Yeltsin ដែលមិនទាន់ក្លាយជាប្រធានាធិបតីទីមួយរបស់ប្រទេសក្នុងការប្រឈមមុខនឹងអ្នកធ្វើរដ្ឋប្រហារដោយរបបយោធា ដែលបានស្វែងរកការដណ្តើមអំណាចនៅសហភាពសូវៀតក្នុងឆ្នាំ ១៩៩១។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែពីរឆ្នាំបន្ទាប់ពី Khasbulatov និង Yeltsin ឈរក្បែរគ្នាប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ពួកគេបានបែរប្រឆាំងគ្នាទៅវិញទៅមក ដែលបង្កឱ្យមានវិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣។