ក្រុមប្រឹក្សាខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣
ភ្នំពេញ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកទី០៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ ជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីប្រជុំពិនិត្យ និងអនុម័ត របាយការណ៍មួយចំនួន។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។
សូមជម្រាបជូនដែរថា របៀបវារៈដាក់ជូន ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត មានដូចខាងក្រោម៖
១. ការគ្រប់គ្រងរដ្ឋបាលខេត្ត។
២. ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។
៣. ការងាររបស់មន្ទីរអង្គភាពជំនាញ។
៤. បញ្ហាប្រឈមនិងដំណោះស្រាយ( មានក្នុងរបាយការណ៍ )។
៥. ទិសដៅអនុវត្តបន្ត (មានក្នុងរបាយការណ៍)។
៦.សេចក្ដីសន្និដ្ឋាន៕