**នាយករដ្ឋមន្ត្រី បញ្ជាឱ្យអាជ្ញាធរត្រូវរួមគ្នាបង្ក្រាបករណីក្មេងទំនើងឱ្យបានផុសផុល ដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ ជាពិសេសក្មេងៗដែលអួតអាងគ្នាអំពីដាវសាំម៉ូរ៉ៃលើហ្វេសប៊ុក**ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកក្មេកលោកទទួលមរណៈភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាសេចក្តីព្រាង“សេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យក្រសួងអប់រំបង្កើតបណ្ណាល័យ ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឲ្យអ្នកជំនាន់ក្រោយ ងាយស្រួលសិក្សាស្រាវជ្រាវ**ប្រតិបត្តិការមួយយប់ ក្នុងស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនេីង៣ក្រុមផ្សេងគ្នា មានអាវុធកែច្នៃតាមខ្លួន កាំបិតផ្គាក់ និងដាវកែច្នៃ**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សា បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើង**សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម**បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាស**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ

គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ចំនួន ៧គ្រួសារ នៅស្រុកពារាំង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកពារាំង ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ៧ខ្នងផ្ទះ ស្មើនឹង ៧គ្រួសារ នៅឃុំចំនួន ២ គឺឃុំមេសរប្រចាន់ និងឃុំកំពង់ពពិល ស្មើនឹង ៥ភូមិ ក្នុងស្រុកពារាំង ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា បានពាំនាំនូវសេចក្តីនឹករលឹកពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារបាក់ច្រាំងទន្លេ នាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការសាងសង់ផ្ទះក្បែរច្រាំងទន្លេ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានបន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។

ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូបកាកបាទក្រហម វិធានការបង្ការការរីករាលនៃជំងឺគ្រុនឈាម-គ្រុនឈីក អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សុវត្ថិភាពចរាចរណ៍ និងការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺជំងឺកូវីដ១៩ (Covid-19) សរុបអ្នកចូលរួមចំនួន ៣៧នាក់ ស្រី ២៩នាក់។

សម្ភារៈផ្តល់ជូន ១គ្រួសារ រួមមាន៖ អង្ករ ២៥គ.ក តង់ ១ កន្ទេល ១ ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) មី ១កេស ត្រី ខ ១យួរ និង និងថវិកាចំនួន ២០០,០០០រៀល និងអនុសាខាស្រុក បានឧបត្ថម្ភថវិកាបន្ថែមដល់គ្រួសាររងគ្រោះក្នុង ១គ្រួសារ ចំនួន ២០០,០០០រៀល។

ចំពោះគ្រួសាររងគ្រោះខូចខាតទាំងស្រុង ១គ្រួសារ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្ដៃយ៍ គណៈកម្មាធិការសាខា បានឧបត្ថម្ភថវិកាបន្ថែម ចំនួន ២០០,០០០រៀល និងលោកចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុក ចំនួន ១០០,០០០រៀល ដើម្បីសម្រួលដល់ការរុះរើផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង