ACU បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល ៨៨១ច្បាប់ទៀត តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៣
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ម្សិលមិញ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៨៨១ច្បាប់ទៀត។។