ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អញ្ជើញចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីប្រជាជនវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមជាមួយលោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងលោកនាយរងប៉ុស្តិ៍ចំនួន ០៦រូបទៀត នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីប្រជាជនវៀតណាម តបតាមការអញ្ជើញពី ប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងពិធីនោះផងដែរ ក៏មានការសម្តែងសិល្បៈ ការធ្វើបទឧទ្ទេសនាមស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ខេត្តតៃនិញ និងសហប្រតិបត្តិការជាមួយបណ្តាខេត្តជាមិត្តនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២២ ៕