**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តមអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយក្នុងក្រុងបាត់ដំបង និងនៅតំបន់ទេសចរណ៍ភ្នំសំពៅ ស្រុកបាណន់

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយក្នុងក្រុងបាត់ដំបង និងនៅតំបន់ទេសចរណ៍ភ្នំសំពៅ ស្រុកបាណន់ ។

បើតាមការរាយការណ៍តាមរយៈក្រុមការងារទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងបាត់ដំបង បានលើកឡើងថា ចំពោះផ្លូវលេខ១ និងលេខ១កន្លះ ផ្ទះដែលបានរុះរើសំយាបរួចបានចំនួនស្មើនឹង៩៩,៤៥% និងមិនទាន់បានរុះរើមានចំនួន ០២ខ្នង ដោយសារតែជាផ្ទះដែលមិនមានម្ចាស់រស់នៅ ហើយផ្ទះដែលបានដំឡើងសំយាបរួចមានចំនួន ២៥ខ្នង (៦,៨៩%) និងមិនដំឡើងសំយាបមានចំនួន ៣៣៨ខ្នង (៩៣,១១%) ។ ចំពោះបរិវេណជុំវិញផ្សាណាត់ ចំនួនផ្ទះសរុប ៨២ផ្ទះ (ខាងជើងផ្សារ ៤២ផ្ទះ)ផ្ទះមួយចំនួនធំបានរៀបចំសំយ៉ាបស្របតាមគម្រូណែនាំរបស់រដ្ឋបាលខេត្តផងដែរ ។ សម្រាប់កំណាត់ផ្លូវលេខ២ និងផ្លូវលេខ២កន្លះ ម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តរុះរើសំយ៉ាបបានរួចរាល់១០០%តែម្ដង ។

ចំណែកបណ្ដោយផ្លូវលេខ៣ ចំនួនខ្នងផ្ទះមាន៣៥៥ខ្នង ផ្ទះបានរុះរើសំយាបរួចរាល់ និងមិនដំឡើងសំយាបមានចំនួន ២៥៩ខ្នង ផ្ទះដែលដំឡើងសំយាបតាមគម្រូរបស់រដ្ឋបាលខេត្តមានចំនួន៦៩ខ្នង ផ្ទះដែលមិនទាន់រុះរើសំយាប និងទុកសំយាបរវៃចេញមានចំនួន៧ខ្នង ។ ចំពោះបណ្ដោយផ្លូវព្រះវិហា និងផ្លូវឡាអេ ផ្លូវកាត់ទទឹងផ្លូវព្រះវិហារ មានចំនួន ១១៣ខ្នងផ្ទះ ជាលទ្ធផលប្រជាពលរដ្ឋ ដែលម្ចាស់អាជីវកម្ម ក្រុមហ៊ុន ធនាគារ ប្រមាណ ៩៥% គាំទ្រ និងចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ដែលទទួលបន្ទុកទៅតាមតំបន់នានាទាំងអស់នោះ ក៏ដូចជាចៅសង្កាត់ទាំងអស់ត្រូវបន្តធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីការរៀបចំសណ្ដាប់ធ្នាប់ និងគោលបំណងអំពីការរៀបចំសណ្ដាប់ធ្នាប់នេះ ពិសេសត្រូវទប់ស្កាត់ការងើបឡើងវិញនូវការសាងសង់សំយ៉ាបផ្ទះ ការលក់ដូរនៅលើចិញ្ចើមផ្លូវដោយមិនត្រូវព្រលែងដៃឡើយ ពោលគឺត្រូវធ្វើដូចភ្លៀងរលឹម និងត្រូវណែនាំដល់អាជីវករទាំងអស់ដែលដាក់តាំងលក់ផ្សេងៗ ត្រូវរៀបចំឱ្យមានការលក់នៅខាងក្នុងផ្ទះវិញ ។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អង្គភាពអគ្គិសនីខេត្ត ពិនិត្យមើល និងសិក្សាអំពីលទ្ធភាពដែលអាចដកបង្គោលភ្លើងចាស់ៗចោល ព្រោះបន្ទាប់ពីធ្វើការរៀបចំកាត់ខ្សែកាប ខ្សែអិនធឺណេតចេញអស់ហើយ គឺនៅសល់បង្គោលភ្លើងដែលនៅសល់ ហើយបើសិនជាអាចធ្វើការដកបានរដ្ឋបាលខេត្តនឹងសិក្សាអំពីការដាំដើមឈើជំនួសវិញ ដើម្បីលើកកម្រិតសោភ័ណភាពក្រុងឱ្យកាន់តែស្រស់ស្អាតទៀត ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតំបន់អភិរក្សទាំងអស់ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមកាត់សំយ៉ាបផ្ទះ ការកាត់ផ្លាកសញ្ញាពាណិជ្ជកម្មធំៗចេញពីខាងមុខផ្ទះរបស់ខ្លួន និងយល់ដឹងអំពីគោលបំណងនៃការរៀបចំសណ្ដាប់ធ្នាប់នេះ ៕

អត្ថបទដែលជាប់ទាក់ទង