ក្រសួងចំនួន២ ចេញសេចក្ដីជូនដំណឹងរួមគ្នាស្ដីពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងរួមគ្នាមួយ ស្ដីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ បន្ទាប់ពីក្រសួងបានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃរៀងរាល់ឆ្នាំបានបង្កឲ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារ។