**ពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៥គ្រួសារ នៅស្រុកអង្គស្នួល ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**អភិបាលខេត្តឧត្តរមានជ័យ កោតសរសើរចំពោះស្មារតីសាមគ្គីរបស់ប្រជាការពារភូមិផ្អាវ ដែលរួមគ្នាកសាងស្ពានឈើដោយផ្ទាល់ដៃ សម្រាប់ប្រយោជន៍រួមរបស់ពលរដ្ឋ**ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង**គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបានជាង៩៤% និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ

កម្លាំងនគរបាលផែនព្រហ្មទណ្ឌ ផែនចរាចរណ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនយុវជនញៀនថ្នាំម្នាក់ ពីបទលួចរថយន្តប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌ ផែនចរាចរណ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន ពីបទលួចរថយន្តរបស់ពលរដ្ឋម្នាក់ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត កាលពីព្រលប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៦:៤៥នាទី។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះថា ជនសង្ស័យដែលនគរបាលឃាត់ខ្លួនមានឈ្មោះ អោ រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត(យោងតេស្តទឹកនោម ជនសង្ស័យមានសារធាតុញៀន)មុនធ្វើសកម្មភាពជនសង្ស័យទើបតែជក់ថ្នាំញៀនរួច។ ពលរដ្ឋរងគ្រោះមានឈ្មោះ សៅ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា យោងការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ វេលាម៉ោង៦:៣៥នាទីល្ងាច បានជិះរថយន្តម៉ាកហ្វត Ranger សេរីឆ្នាំ២០១៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ 2E:7998 បានទៅមើលឃ្លាំងធ្វើត្រីរបស់ខ្លួន ហើយបានចតចោលលើចិញ្ចើមផ្លូវចម្ងាយ២០ម៉ែត្រមុខឃ្លាំង ដោយមិនបានពន្លត់ម៉ាស៊ីនទេ ព្រោះគិតថាចុះទៅមើលមួយភ្លេត ស្រាប់តែ១៥នាទីក្រោយមក មានជនមិនស្គាល់អត្តសញ្ញាណ១នាក់ បានឡើងបើករថយន្តរបស់ខ្លួន ចេញដំណើរលើផ្លូវជាតិ៥៨ គេចខ្លួនបាត់ស្រមោល ទើបខ្លួនទូរស័ព្ទប្តឹងឲ្យនគរបាលគ្រប់ផ្នែកពាក់ព័ន្ធជួយអន្តរាគមន៍។

ពាក់ព័ន្ធករណីខាងលើ លោកឧត្តមសេនីយ៍ នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្ទាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អោ រដ្ឋា កំពុងដើរនៅលើផ្លូវ មានការសង្ស័យបានហៅសួនាំ និងធ្វើការឆែកឆេរ រកឃើញសោរថយន្តហ្វតក្នុងហោប៉ៅខោ ជនសង្ស័យបានប្រាប់ថា គេបានបើករថយន្តទៅចតចោលក្នុងចំការដំឡូង ចម្ងាយ៥០០ម៉ែត្រពីមណ្ឌលសុខភាពសង្កាត់អូរឬស្សី ទើបសមត្ថកិច្ចឃាត់ខ្លួនសួនាំ និងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីចោរលួចរថយន្ត គឺនគរបាលបានចំណាយពេលអស់ជាង១ម៉ោង ទើបឃាត់ខ្លួនជនសង្ស័យបានសម្រេច។ នេះគឺដោយសារមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោស្នងការ ដែលបានដឹកនាំបញ្ជាផ្ទាល់ ដល់កម្លាំងនគរបាលគ្រប់ក្រុង ស្រុក បញ្ជាការវរ: អង្គភាពពាក់ព័ន្ធ យាមល្បាត ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ទើបរាល់បទល្មើសដែលកើតឡើង តែងតែត្រូវបង្ក្រាបបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង