**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាគណៈអធិបតីភាព អង្គមិទ្ទិញរំឭកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៣

 


ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតីភាព អង្គមិទ្ទិញរំឭកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកដោយមានវត្តមាន ឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងវត្តមានចូលរួមពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្ស-និស្សិត ភ្ញៀវជាតិ អន្តរជាតិ ច្រើនម៉ឺននាក់។

គណបក្សប្រជាជនកម្ពុជា ដោយមានការគាំទ្រពីបណ្តាប្រទេសជាមិត្តឆ្ងាយជិត បានរំដោះប្រទេសជាតិនិងអាយុជីវិតពលរដ្ឋ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ៧ មករា ១៩៧៩ ជាថ្ងៃដែលប្រទេសកម្ពុជា ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ត្រូវបានសង្គ្រោះ រំដោះចេញផុតពីរបបប្រល័យពូជសាសន៍ (កម្ពុជាប្រជាធិបតេយ្យ) ដ៏ខ្មៅងងឹតដែលបានដឹកនាំប្រទេសពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៧មករា ឆ្នាំ១៩៧៩ ត្រូវបានពលរដ្ឋខ្មែរចាត់ទុកថា​ ជាថ្ងៃកំណើតទី២របស់ខ្លួន។ គ្មាន៧មករាឆ្នាំ១៩៧៩​ គឺគ្មានថ្ងៃនេះឡើយ។ នៅក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលបានផ្តើមកសាង អភិវឌ្ឍន៍ មានសុខសន្តិភាព រីកចម្រើនគ្រប់វិស័យរហូតមកដល់សព្វថ្ងៃ។

កម្ពុជាបច្ចុប្បន្ន មានកិត្យានុភាព និងមុខមាត់នៅលើឆាកអន្តរជាតិ ហើយបាននឹងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សាមគ្គីភាព របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងសកលលោកតាមរយៈវេទិកាអន្តរជាតិជាច្រើន ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដូច នៅឆ្នាំ២០២២ កន្លងមកនេះ សភាកម្ពុជាជាប្រធានអន្តរសភាអាស៊ាន (AIPA) ចំណែករាជរដ្ឋាភិបាលជាប្រធានអាស៊ាន(ASAEN) បានដឹកនាំមហាសន្និបាត និងកិច្ចប្រជុំធំៗ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ។

សូមឱ្យស្មារតីថ្ងៃរំដោះជាតិ៧មករា ឆ្នាំ១៩៧៩ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ ៕

អត្ថបទដែលជាប់ទាក់ទង