ឯកឧត្តម ថោង ខុន និងឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យទីតាំងនៅបរិវេណសួនស្ទឹងសែនសម្រាប់ត្រៀមរៀបចំពិធីបុណ្យទន្លេនៅថ្ងៃខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទីតាំងនៅបរិវេណសួនស្ទឹងសែនសម្រាប់ត្រៀមរៀបចំពិធីបុណ្យទន្លេនៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឱ្យបងប្អូនប្រពលរដ្ឋដែលមកចូលរួមក្នុងកម្មវិធីប្រកបដោយបរិយាកាសស្រស់បំព្រង ៕