**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖អ្នកនយោបាយអាមេរិកគួរស្តាប់សំឡេងប្រកបដោយវិចារណញ្ញាណនិងវិទ្យាសាស្ត្រ


“នេះមិនត្រឹមតែនឹងមិនបង្កជាផលប៉ះពាល់ប៉ុន្មានដល់ការទប់ស្កាត់ការរីករាលដាលនៃវីរុសនោះទេ ថែមទាំងក៏គ្មានអំណោយផលដល់ការវាយតម្លៃដោយគ្រប់ជ្រុងជ្រោយចំពោះផលប៉ះពាល់ដែលបណ្តាលមកពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកផងដែរ ។” នៅថ្ងៃទី ៦ ខែមករា សមាគមបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិក(IDSA)ដែលជាអង្គការប្រកបដោយឥទ្ធានុភាពក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយសម្តែងការប្រឆាំងចំពោះសហរដ្ឋអាមេរិកដែលដាក់ចេញគោលនយោបាយដើម្បីដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិន ។
ក្រៅពីសមាគម IDSA  ក្នុងមួយរយៈពេលកន្លងទៅនេះ អ្នកជំនាញខាងវេជ្ជសាស្ត្រជំងឺឆ្លងជាច្រើនបានរួមគ្នាអំពាវនាវថា គ្មានភាពចាំបាច់អនុវត្តវិធានការដាក់កំហិតលើការធ្វើទេសចរណ៍របស់ជនជាតិចិន ។ ឧទាហរណ៍ដូចជា លោក Daniel Falush សាស្ត្រាចារ្យនៃវិទ្យាស្ថាន Pasteur របស់ប្រទេសបារាំងប្រចាំនៅក្រុងសៀងហៃបានថ្លែងថា “បទពិសោធន៍បានបញ្ជាក់ថា ការអនុវត្តវិធានការដាក់កំហិតលើការធ្វើទេសចរណ៍គ្រាន់តែទទួលបានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះក្នុងករណីដែលគ្មានវិធានការផ្សេងទៀត” ។ លោក Aris Katzourakis សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Oxford បានលើកឡើងថា ការអនុវត្តវិធានការដាក់កំហិតលើការធ្វើទេសចរណ៍របស់ជនជាតិចិន គឺ “គ្មានអត្ថន័យអីសោះ” ។ អង្គការជំនាញមួយចំនួនដូចជា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់អឺរ៉ុបជាដើមបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តវិធានការដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ប្រទេសចិនគឺ មិនសមហេតុផល ។ ក្រៅពីនេះ នាពេលថ្មីៗកន្លងទៅនេះ សាខាអឺរ៉ុបនៃក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិដែលតំណាងឱ្យអាកាសយានដ្ឋានជាង៥០០ នៅអឺរ៉ុបក៏បានថ្កោលទោសវិធានការដាក់កំហិតលើការចូលដែនរបស់ជនជាតិចិនផងដែរ ។ អ្នកនយោបាយអាមេរិកគួរស្តាប់ឱ្យបានផ្ចត់ផ្ចង់នូវសំឡេងប្រកបដោយវិចារណញ្ញាណនិងវិទ្យាសាស្ត្រទាំងនេះ ។
សូមបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ គឺជាការប្រយុទ្ធតាមបែបវិទ្យាសាស្រ្តមួយលើក យ៉ាណាមិញ សហរដ្ឋអាមេរិកដែលបានដាក់ចេញគោលនយោបាយដើម្បីដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិនគឺ ប្រព្រឹត្តទៅផ្ទុយពីវិទ្យាសាស្រ្ត ។
បើមើលពីវិធានការបង្ការការរីករាលដាលនៃជំងឺឆ្លង អ្នកផងទាំងពួងនៅតែចងចាំថា ខណៈពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២០ សហរដ្ឋអាមេរិកក៏ធ្លាប់បានអនុវត្តវិធានការពាក់ព័ន្ធដើម្បីដាក់កំហិតលើការចូលដែនរបស់ជនជាតិចិនផងដែរ តែទទួលបានប្រសិទ្ធភាពផ្ទុយគ្នា ។ ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅអាមេរិកបានផ្ទុះឡើងយ៉ាងឆាប់រហ័សដែលបានក្លាយជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនបំផុតនៅទូទាំងពិភពលោក ។
បើមើលពីការពិតជាក់ស្តែងនៃការធ្វើវិភាគទៅលើវីរុសអាចឃើញថា វីរុសប្រភេទ BA.5 ដែលបាននិងកំពុងរាតត្បាតនៅប្រទេសចិនគឺជាវីរុសសំខាន់ដែលបានរាតត្បាតនៅអាមេរិកនៅប៉ុន្មានខែមុន រីឯវីរុសបម្លែងថ្មីបំផុតប្រភេទ xbb.1.5 ដែលបានរកឃើញនៅក្រុងសៀងហៃនិងក្រុង Hang Zhou នាពេលថ្មីៗកន្លងទៅនេះ ចំជាវីរុសសំខាន់បំផុតដែលកំពុងរាតត្បាតនៅអាមេរិកហ្នឹងឯង ។ ប្រភេសវីរុសកូវីដ ១៩ ដែលកំពុងរាតត្បាតនៅប្រទេសចិនបានរីករាលដាលនៅតំបន់នានាទូទាំងពិភពលោកយូរហើយ ។
មិនថាវីរុសប្រភេទ BA.5 ដែលបាននិងកំពុងរាតត្បាតនៅប្រទេសចិននាពេលបច្ចុប្បន្នឬមួយក៏វីរុសបម្លែងថ្មីបំផុតប្រភេទ xbb.1.5 ដែលបានរកឃើញជាថ្មីបំផុតនៅក្នុងស្រុក ពេលវេលាដែលត្រូវបានរកឃើញសុទ្ធតែយឺតជាងអាមេរិកនិងប្រទេសផ្សេងទៀតជាច្រើន ។ ប្រការនេះអាចឃើញថា ប្រទេសចិនទើបជាប្រទេសដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លងនៅទូទាំងពិភពលោក ។
ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានទទួលភាពបរាជ័យទាំងស្រុង តើអ្នកនយោបាយអាមេរិកនឹងបន្តធ្វើមិនដឹងមិនឮ ហើយជាន់ឈ្លីលើវិទ្យាសាស្ត្រឬទេ ? ប្រសិនបើពួកគេចចេសដើរតាមផ្លូវដែលប្រព្រឹត្តិទៅផ្ទុយនឹងវិទ្យាសាស្ត្រ នោះ ទង្វើបែបនេះគឺជាការប្រព្រឹត្តិបទឧក្រិដ្ឋចំពោះប្រជាជនអាមេរិក ហើយមុខជានឹងរងការដាក់ទណ្ឌកម្មពីវិទ្យាសាស្ត្រជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង