ឯកឧត្តម ម៉ៅ ភិរុណ និងឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងមិទ្ទិញអបអរសាទរអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣)
ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងមិទ្ទិញអបអរសាទរអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល ៕