គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៧ ខែមករា បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់
ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ចគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ៨នាក់ និងរបួសស្រាលចំនួន ២នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក៕