ឯកឧត្តម តូច ចាន់នី អញ្ជើញចូលរួម ទទួលអំណោយ សប្បុរសជន តាមរយៈអង្គការ មូលនិធិសប្បុរសធម៌ ឆឺជី កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញូលរួមទទួលអំណោយជាអង្ករ ចំនួន ២តោន មានគ្រឿងបរិភោគមួយចំនួន ផ្តល់ទៅបុរីទារកជាតិ ដែលមានទីតាំងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អមដំណើរដោយ លោកប្រធាននាយកដ្ឋានកិច្ចការពារកុមារ លោកប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ លោកប្រធានអង្គការ មូលនិធិសប្បុរសធម៌ ឆឺជី កម្ពុជា និងសប្បុរសធម៌មួយចំនួន ផងដែរ។
ឯកឧត្តមអគ្គនាយក មានប្រសាសន៏ថ្លែងថា យើងទាំងអស់គ្នាមិនអាចមើលរំលងនៅទីនេះបានទេ កុមារទាំងនេះសុទ្ធតែជាក្មេងដែលត្រូវគេបោះបង់តាមមន្ទីរពេទ្យ និង តាមទីសាធារណៈ ដែលរដ្ឋាភិបាលមានតាព្វកិច្ច ត្រូវមើលថែពួកគេ អោយទទួលបានសេវាសមស្រប តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនោះផងដែល ឯកឧត្តម សូមថ្លែងអំណរគុណដល់លោកប្រធានអង្គការ បានគៀគរសប្បុរសធម៌ជាច្រើនបានជួយដល់មជ្ឈមណ្ឌលរដ្ឋមួយចំនួន រួមទាំងទីនេះផងដែរ ៕