លោកជំទាវ ពៅ សាវឿន អញ្ជេីញចូលរួមសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដេីម្បីផ្សព្វផ្សាយខ្លឹមសារខួប៤៤ឆ្នាំ ទិវាជ័យជម្នះ៧មករា និងជួបជាមួយនិវត្តជន
ភ្នំពេញ៖ លោកជំទាវ ពៅ សាវឿន តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាសមាជិកាគណៈកម្មការទី១០ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដេីម្បីផ្សព្វផ្សាយខ្លឹមសារខួប៤៤ឆ្នាំ ទិវាជ័យជំនះ៧មករា ដែលមានអ្នកចូលរួមចំនួន ៣០០នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប។
តមកនាព្រឹកថ្ងៃដដែល លោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនចំនួន ២៧០នាក់ និងបានឧបត្ថម្ភថវិកាចំនួន ៥០,០០០រៀល និងក្រមាម្នាក់មួយផងដែរ ៕