នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសអនុញ្ញាតឲ្យអ្នកកាសែត អាចចោទជាសំណួរ ក្នុងឱកាសជំនួបនាថ្ងៃ១៤ មករាខាងមុខនេះ
ភ្នំពេញ៖ ក្នុងងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាថ្ងៃទី៩ មករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យអ្នកសារព័ត៌មាន អាចចោទជាសំណួរទៅ កាន់សម្ដេច ក្នុងឱកាសជំនួបនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ។