សម្ដេចតេជោ ព្រមានវាយខ្នោះលោក គង់ គាំ រឿងវាយប្រហារ និងចោទបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានវាយខ្នោះលោក គង់ គាំ និងបក្សនយោបាយមួយចំនួន ដែលវាយប្រហារ និងចោទបក្សប្រជាជន លួចសន្លឹកឆ្នោត ។
ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាថ្ងៃទី៩ មករានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមេធាវីបក្សប្រជាជនកម្ពុជា តាមដាន និងចាត់វិធានការបក្សប្រឆាំង រឿងវាយប្រហារលើបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះដែរសម្តេចតេជោ បានមានប្រសាសន៍ថា សម្ដេចចង់ប្តឹងសើរើយកផ្ទះលោក គង់ គាំ ដែលជាសម្បត្តិរបស់ បក្សប្រជាជនកម្ពុជា ។ សម្តេចតេជោ ក៏បានព្រមានលោក គង់ បូរ៉ា កូនប្រុសលោក គង់ គាំ ធ្វើការងារឱ្យច្បាស់លាស់ បើចូល ចូលឱ្យផុត បើចេញ ចេញឱ្យផុត ៕