**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

ទំនិញរូបទន្សាយទៅដល់គ្រប់ទីកន្លែងនៅលើពិភពលោក ដែលបាននាំមកនូវបរិយាកាសចូលឆ្នាំចិនដ៏ពិសេស

ជិតចូលឆ្នាំចិនឆ្នាំថោះ ក្រុង Yiwu ពោរពេញទៅដោយ”រសជាតិទន្សាយ”។ នៅទីនេះ មានតុក្កតាទន្សាយគ្រប់បែបយ៉ាង ទន្សាយខ្លះថែមទាំងជិះរថភ្លើងផ្លូវដែកចិន-អឺរ៉ុបទៅកាន់ពិភពលោកទៀតផង ។ តោះ! ទៅទស្សនាក្រុង Yiwu ដែលជា”ផ្សារទំនើបពិភពលោក” ជាមួយខ្ញុំ!
កុំភ្លេចទិញកតុក្កតា”ទន្សាយ”មួយ នៅពេលទិញទំនិញចូលឆ្នាំថ្មី ។ តើក្រុង Yiwu មានទិដ្ឋភាពអ៊ូអរយ៉ាងណាទៅមុនពេលបុណ្យចូលឆ្នាំចិនឆ្នាំថោះនេះ?
ក្នុងរយៈពេលប៉ុន្មានខែនេះកន្លងទៅ ក្រុង Yiwu ពិតជាកន្លែងដែលមាន “រូបរាងទន្សាយ” ច្រើនបំផុត ! នៅក្នុងទីក្រុងពាណិជ្ជកម្ម Yiwu នៅលើយន្តហោះដឹកទំនិញនិងនៅលើរថភ្លើងYiwu-Xinjiang-Europe សុទ្ធតែជាអីវ៉ាន់ទំនិញទន្សាយគួរឱ្យស្រឡាញ់ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានគំនូរឆ្នាំថ្មីរូបទន្សាយឆ្នាំថោះ កញ្ចប់អាំងប៉ាវរូបទន្សាយ ចង្កៀងគោមរូបទន្សាយ តុក្កតារូបទន្សាយជាដើម។
ពេលដើរចូលក្នុង”ផ្សារទំនើបពិភពលោក” សូមកុំមកវិញដោយដៃទទេឱ្យសោះ ។ ក្រុង Yiwu បានផលិត ប្រដាប់ប្រដាក្មេងលេង២៥% នៅលើពិភពលោកនិង ៤៩% នៃគ្រឿងតុបតែងលំអនៃទូទាំងពិភពលោក។
ក្នុងអំឡុង WorldCup កាតា ឆ្នាំ ២០២២ មានផលិតផល៧០% មកពីក្រុង Yiwu ដូចជា កញ្ចែ មេក្រូ ស្នែង អាវ និងទង់ជាតិនៃក្រុមកំពូលទាំង ៣២ ប្រទេសដែលបានដាក់លក់នៅតាមហាងក្នុងក្រុងកាតា ។ មានគេបានគណនាថា ប្រសិនបើលោកអ្នកទិញទំនិញ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយចូលមើលហាងនីមួយៗរយៈពេល ៣ នាទី លោកអ្នកនឹងចំណាយពេល ១ ឆ្នាំ ៥ ខែទើបអាចដើរពេញផ្សារទាំងមូល ។
ទំនិញ ២.១ លានប្រភេទមកពីគ្រប់ទីកន្លែងលើពិភពលោកប្រមូលផ្តុំនៅទីនេះ ហើយត្រូវបានលក់ទៅកាន់ជាង ២៣០ ប្រទេសនិងតំបន់នៅលើពិភពលោក ។ អ្នកជំនួញបរទេសរាប់ម៉ឺននាក់ដែលមកពីជាង ១០០ ប្រទេសនិងតំបន់រស់នៅនិងធ្វើការដោយសន្តិភាពនិងសុខដុមនៅទីនេះ …
ទីនេះគឺជាក្រុង Yiwu នៃ Zhejiang និងជាក្រុង Yiwu នៃប្រទេសចិន ក៏ជាក្រុង Yiwu នៃពិភពលោក !
ផលិតផលល្អៗជាច្រើនរបស់ក្រុង Yiwu ត្រូវបានលក់ចេញទៅក្រៅប្រទេស សូមអរគុណដល់រថភ្លើង Yiwu-Xinjiang-Europe ។ រថភ្លើងYiwu-Xinjiang-Europeបាននាំផលិតផល “Made in China” ជាង ១០ម៉ឺនប្រភេទដឹកជញ្ជូនទៅកាន់ទូទាំងពិភពលោក ។ កាលពីឆ្នាំ ២០២២ ចំនួនរថភ្លើង Yiwu-Xinjiang-Europeមានលើសពី ១៥០០ ខ្សែ ។
រថភ្លើង Yiwu-Xinjiang-Europe ចេញដំណើរពីក្រុង Yiwu ចេញតាមច្រក Alashankou នៅភូមិភាគស្វយ័ត Xinjiang ឆ្លងកាត់កាហ្សាក់ស្ថាន រុស្ស៊ី បេឡារុស្ស ប៉ូឡូញ អាល្លឺម៉ង់ បារាំង ទីបំផុតបានទៅដល់ក្រុងម៉ាឌ្រីដ រដ្ឋធានីអេស្ប៉ាញ ចំណាយពេល ២១ ថ្ងៃ ហើយការធ្វើដំណើរទាំងមូលមានចម្ងាយសរុប ១៣០៥២ គីឡូម៉ែត្រដែលជាខ្សែរថភ្លើងដឹកជញ្ជូនឆ្លងកាត់ប្រទេសច្រើនបំផុតនិងមានចម្ងាយផ្លូវវែងបំផុតនៅលើពិភពលោក ។
ទំនិញទន្សាយក្រុង Yiwu បានទៅដល់គ្រប់ទីកន្លែងនៅលើពិភពលោក តើលោកអ្នកបានត្រៀមទន្សាយ Made in China (ក្រុង Yiwu) ហើយឬនៅ ?

អត្ថបទដែលជាប់ទាក់ទង