**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន

លោកXi Jinping៖មនុស្សម្នាក់ៗសុទ្ធតែមិនងាយស្រួលទេ តែពន្លឺថ្ងៃគឺនៅខាងមុខ

មុនចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣ ក្នុងសារជូនពរ លោកបានថ្លែងថា តាំងពីផ្ទុះរាលដាលជំងឺកូវីដ១៩មក ប្រទេសចិនបានតម្កល់ប្រជាជនជាអាទិភាពជានិច្ច និងតម្កល់ទុកអាយុជីវិតជាចម្បង ប្រកាន់ខ្ជាប់នូវការបង្ការនិងគ្រប់គ្រងដោយវិទ្យាសាស្ត្រនិងត្រឹមត្រូវ កែសម្រួលវិធានការបង្ការនិងគ្រប់គ្រងតាមសភាពការណ៍ជាក់ស្តែង ដើម្បីខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការការពារសុវត្ថិភាព អាយុជីវិតនិងសុខភាពរបស់ប្រជាជន។កម្មាភិបាលនិងមហាជនទាំងអស់ ពិសេសគឺបុគ្គលិកពេទ្យនិងបុគ្គលិកធ្វើការតាមមូលដ្ឋានមិនខ្លាចការលំបាក ខិតខំបំពេញការងារយ៉ាងអង់អាចក្លាហាន ឆ្លងតាមការខិតខំប្រឹងប្រែងយ៉ាងមុតមាំ យើងបានយកឈ្នះ ការលំបាកនិងបញ្ហាប្រឈមដែលមិនធ្លាប់ជួបនាពេលកន្លងមក មនុស្សគ្រប់រូបសុទ្ធតែមិនងាយទេ។បច្ចុប្បន្ននេះ ការបង្ការនិងគ្រប់គ្រងនឹងជំងឺកូវីដ១៩បានឈានចូលដំណាក់កាលថ្មី តែនៅតែស្ថិតក្នុងខណៈពេលដ៏ពិបាក យើងសុទ្ធតែខិតខំតស៊ូយ៉ាងស្វិតស្វាញ អនាគតដ៏ភ្លឺស្វាងគឺនៅខាងមុខហើយ!

ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ១៩រយៈពេល៣ ឆ្នាំ ប្រទេសចិនមានការរីកចម្រើនជាលំដាប់ និងឆ្ពោះទៅមុខក្រោមសម្ពាធ។ ជាមួយនឹងការមកដល់នៃយុគសម័យក្រោយការរាតត្បាតជំងឺកូវីដ១៩ អង្គភាពទីផ្សារដែលមានមនុស្សរាប់រយលាននាក់ប្រាកដជានឹងបង្កើតសមិទ្ធផលជាច្រើន ដើម្បីផ្តល់ការគាំទ្រតម្រូវការដ៏ខ្លាំងសម្រាប់ការងើបឡើងវិញនៃទីផ្សារពិភពលោក។ ការបើកចំហររបស់ប្រទេសចិននឹងនាំឱ្យពិភពលោកមានពន្លឺថ្ងៃ។ សូមលើកឧទាហរណ៍តូចមួយ គេហទំព័ររបស់រដ្ឋបាលអន្តោប្រវេសន៍ជាតិបានប្រកាសថា ការអនុម័តលិខិតឆ្លងដែនសម្រាប់ពលរដ្ឋចិនដែលទៅក្រៅប្រទេសនឹងបើកឡើងវិញចាប់ពីថ្ងៃទី ៨ខែមករា ឆ្នាំ ២០២៣នេះតទៅ។ ដំណឹងនេះប្រកាសចេញត្រឹមតែ១៥ នាទីប៉ុណ្ណោះ ចំនួននៃការស្វែងរកសំបុត្រយន្តហោះអន្តរជាតិតាមអនឡាញបានកើនឡើងដល់ទៅ ៧ ដងនិងចំនួនមនុស្សរឆែកមើលគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតលើពិភពលោកបានកើនឡើង ១០ ដង។

ការរស់នៅរបស់ប្រទេសចិនកំពុងវិលត្រឡប់មកធម្មតាវិញជាបណ្ដើរៗ ដែលធ្វើឱ្យពិភពខាងក្រៅពោរពេញទៅដោយទំនុកចិត្តចំពោះនិន្នាការសេដ្ឋកិច្ចរបស់ប្រទេសចិន។ ជាមួយនឹង ការធ្វើដំណើរទៅក្រៅប្រទេសដោយមានសណ្តាប់ធ្នាប់របស់ពលរដ្ឋចិន ប្រទេស និងតំបន់ដែលពឹងផ្អែកលើវិស័យទេសចរណ៍បានចាប់ផ្តើមទន្ទឹងរង់ចាំឥទ្ធិពលជំរុញភ្ញៀវទេសចរចិនមកលើសេដ្ឋកិច្ចក្នុងស្រុក។ ជាមួយនឹងការកែសម្រួលនៃគោលនយោបាយបង្ការការរាតត្បាតជំងឺកូវីដ១៩របស់ប្រទេសចិន ប្រទេសទាំងអស់កំពុងត្រៀមទទួលដំណើររបស់ភ្ញៀវទេសចរណ៍ចិន៕

អត្ថបទដែលជាប់ទាក់ទង