**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

បទអត្ថាធិប្បាយ៖ ការបង្កើនកម្លាំងសេដ្ឋកិច្ចសកលរបស់ចិនអនុវត្តតាមនិយាមវិទ្យាសាស្រ្តសុខាភិបាល

ដោយប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួនដោយឥតងាករេក្នុងជំហានទៅកាន់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ខ្លួនដើម្បីសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាន ចិនបានខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការធ្វើឱ្យប្រសើរឡើងនូវចរន្តនៃសេដ្ឋកិច្ចសកល ហើយរួមចំណែកយ៉ាងសកម្មនិងសំខាន់នៅក្នុងការទទួលដំណើរវិលត្រឡប់មកកាន់ប្រក្រតីភាពតាមគន្លងថ្មីនិងកាន់តែប្រសើរនូវសេដ្ឋកិច្ចសកលដូចមុនមានវត្តមានរបស់ជំងឺរាតត្បាតជាសកលCovid-19។ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ ធរមានភាពនៃការកែសម្រួលរបស់រដ្ឋាភិបាលចិនលើវិធានការគ្រប់គ្រងកូវីដ១៩ដែលមានលក្ខណៈវិនិច្ឆ័យស្របតាមនិយាម វិទ្យាសាស្រ្តសុខាភិបាលគឺជាចំណុចវិជ្ជមានដ៏ល្អត្រឹមត្រូវសម្រាប់ប្រជាជាតិចិននិងសម្រាប់មនុស្សជាតិនៅទូទាំងពិភពលោកទាំងមូល។

ដោយតែងតែបានចាត់ទុកសុខភាពរបស់មនុស្សជាតិជាអាទិភាព ចិនជានិច្ចកាលឈរនៅលំដាប់ទី១ក្នុងការចូលរួមអនុវត្តតាមវិធានសុខាភិបាល ការគ្រប់គ្រងយ៉ាងល្អប្រសើរនូវស្ថានភាពនៃជំងឺឆ្លង ការផ្តល់ជំនួយសម្ភារៈ បច្ចេកវិទ្យា បច្ចេកទេស និងក្រុមវេជ្ជសាស្រ្តជួយថែរក្សាសុខុមាលភាពរបស់មនុស្សជាតិ។ ការណ៍ដែលមនុស្សជាតិនៅលើពិភពលោកអាចរស់នៅតាមបែបភាពស៊ាំក្នុងសហគមន៍ និងតាមប្រក្រតីភាពគន្លងថ្មីស្របតាមនិយាមវិទ្យាសាស្ត្រសុខាភិបាល គឺជាសច្ចភាពដែលមិនអាចបដិសេធបានថាមានមួយផ្នែកធំជាកិច្ចខិតខំរបស់ចិន ជាក់ស្តែងដូចជាការផ្តល់ជំនួយវ៉ាក់សាំងជាឧទាហរណ៍ដែលពិភពលោកតែងអរគុណជាប់ជានិច្ចដល់ប្រទេសចិន។

ដោយបង្កើនឫទ្ធានុភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសកល ការចរាចរណ៍របស់ជនជាតិចិនទៅកាន់បរទេស ក៏ដូចជាការចរាចរណ៍ជនបរទេសទៅកាន់ប្រទេសចិន គឺជាលក្ខខណ្ឌចាំបាច់និងជាសារវន្ត។ ជនជាតិចិនដែលបានបំពេញធុរកិច្ច ទេសចរណ៍ និងទស្សនកិច្ចនៅបរទេសបានពាំនាំយកមកជូនពិភពលោកនូវកំណើនពាណិជ្ជកម្ម អតិបរិមាណដ៏ប្រសើរនៃធនធានមូលធន ទំនើបកម្មបច្ចេកវិទ្យា បរិមាណមហាសាលនៃធនធានមនុស្ស កំណើនប្រាក់ចំណូលទាំងជាតិនិងទាំងប្រជាជន ហើយដែលពិភពលោកទាំងមូលកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។ បន្ថែមពីស្នូរទះដៃអបអរសាទរដល់លទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនដែលបានបិទបញ្ចប់កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ នោះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ពិភពលោកនឹងបន្តទះដៃអបអរសាទរជាមួយនិងសមិទ្ធផលនៃការកែសម្រួលរបស់រដ្ឋាភិបាលចិនលើវិធានការគ្រប់គ្រងកូវីដ១៩ដើម្បីទទួលដំណើរមកដល់របស់ប្រជាជនចិនទៅកាន់បណ្តាប្រទេសនានាក្នុងពិភពលោកប្រយោជន៍បង្កើនកម្លាំងដល់សេដ្ឋកិច្ចសកល។

ដោយភក្តីភាពចំពោះស្មារតីបើកចំហសម្រាប់បង្កើនល្បឿននៃគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ប្រទេសចិនបាន ប្តេជ្ញាយ៉ាងមុតមាំនិងប្រកាន់ជំហយ៉ាងរឹងមាំនៅក្នុងកិច្ចប្រកៀកស្មារជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោកដើម្បីពង្រីកកំណើនសេដ្ឋកិច្ចរបស់ពិភពលោកក្នុងទិសដៅនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ស្មារតីពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាគុណតម្លៃស្នូលនិងជាហ្សែនរបស់ជនជាតិចិនដែលខិតខំជំរុញវឌ្ឍនភាពនៃការកសាងសកលលោកមួយដែលមានសន្តិភាពជានិរន្តរ៍ សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន។ ល្បឿនរបស់ចិននៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់បម្រើដល់វិស័យស៊ីវិលគឺជាទឡ្ហីករណ៍យ៉ាងច្បាស់លាស់នៅក្នុងការរួមចំណែកពង្រឹងនិងពង្រីកអរិយធម៌វិបុលភាពរបស់មនុស្សជាតិ។

ក្នុងនាមជាមិត្តដែកថែបរបស់ចិន កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ការមកដល់របស់ប្រជាជនចិន ដែលនឹងផ្តល់នូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដោយរួមទាំងការពង្រីកទំហំនិងទម្ងន់នៃមាសបៃតងរបស់កម្ពុជាតាមរយៈកំណើនទេសចរជនជាតិចិន។ ជាតួលេខឈរនៅចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតារាងដែលប្រជាជនកម្ពុជាទន្ទេញយ៉ាងចាំស្ទាត់នោះគឺទេសចរចិនមកកម្ពុជានៅឆ្នាំ២០១៩ មានជាង២.៣លាននាក់ ស្មើនឹង៣៥.៧%នៃទេសចរអន្តរជាតិសរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រមាណ១៨០០លានដុល្លារអាមេរិក លើចំណូលទេសចរណ៍សរុបប្រមាណ៥ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើ វិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង ៥០% នៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា។ ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព Every Day Is A Wonder» ក្រសួងទេសចរណ៍នឹងដាក់ចេញយុទ្ធនាការមេត្រីភាពទេសចរចិន «កម្ពុជា-ចិនមិត្តល្អ» ដើម្បីទទួលទេសចរចិនចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ដោយកម្ពុជាបានរំពឹងទុកជាមុនថា សក្តានុពលយ៉ាងធំនៃវិនិយោគិន និងទេសចរចិនមកកម្ពុជានឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង