**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន

ប្រតិភូរស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ បើកកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន

ភ្នំពេញ៖ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាប្រធានសគណៈប្រតិភូ និង លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន និង លោក លោកស្នងការរងចំនួន៥រូប​ រួមជាមួយបណ្ដាសមាជិកប្រតិភូសរុបចំនួន ២០រូប​ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែន ប្រចាំឆ្នាំ២០២២ និងលើកទិសដៅសហប្រតិបត្តិការឆមាសទី១ ឆ្នាំ២០២៣ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី(កម្ពុជា) ជាមួយស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ ដឹកនាំដោយលោក វ៉ូ វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ និង លោកឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី ស្នងការនគរបាលខេត្ត ជាប្រធានប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់សធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះបានប្រព្រត្តិឡើងនៅសាលប្រជុំ​ នៃស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។​

ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី​ ​បានមានសុន្ទរកថាស្វាគមន៍​ ស្តីពីកិច្ចសហប្រត្តិការការពារសន្តិសុខ​ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនរវាងខេត្តទាំងពីរ​(មណ្ឌលគិរី​ កម្ពុជា​-ដាក់ឡាក់ វៀតណាម)​ និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន​ ដែលជាបញ្ហាដ៏គួរឲ្យព្រួយបារម្មណ៍ខ្ពស់បំផុត​ រវាងប្រទេសទាំងពីរ​ និយាយដោយឡែក​ រវាងខេត្តទាំងពីរ​ និយាយជារួម។
+ទី១ ការជួញដូរចែកចាយគ្រឿងញៀនឆ្លងដែនខុសច្បាប់
+ទី២ អំពើជួញដូរមនុស្សតាមគ្រប់ទម្រង់
+ទី៣ បទល្មើសបច្ចេកវិទ្យា​ ពិសេសបទល្មើស តាមប្រព័ន្ធអនឡាញ
+ទី៤​ ការធ្វើអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់​ ។

លោកឧត្តមសេនីយ៍ស្នងការក៏បានសំណូមពរដល់ភាគីវៀតណាម​ និង ភាគីកម្ពុជា​ បង្កើនកិច្ចសហការល្អជាមួយគ្នាក្នុងការបង្ការ​ ទប់ស្កាត់​នឹងបទល្មើសទាំងនេះឲ្យបានជិតស្និទ្ធនិងស្រាវជ្រាវស្វែងរកចាប់ខ្លួននូវមុខសញ្ញាប្រព្រឹត្តល្មើសឲ្យខាងតែបានដើម្បីផ្តន្ទាទោសទៅតាមច្បាប់នៃប្រទេសទាំងពីរ។

ក្នុងជំនួបគ្នានោះផងដែរ​លោកឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី ប្រធានគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្ត​ដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោកឧត្តមសេនីយ៍ទោ ឡោ សុខា ប្រធានគណៈប្រតិភូ​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា​ បានឯកភាពទាំងស្រុង​ និងវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះ។ ហើយកិច្ចប្រជុំនាថ្ងៃនេះ​ ជាការដកបទពិសោធន៍ដ៏មានសារសំខាន់រវាងកងកម្លាំងនគរបាល​ នៃ ខេត្តទាំងពីរក្នុងកិច្ចសហការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ក​ម្ពុជា-វៀតណាម។

មុននឹងបញ្ចប់ ភាគីទាំងពីរ (កម្ពុជា -វៀតណាម) បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ និងបានជូនជាកាដូរវត្ថុអនុស្សាវរីយ៍រវាងភាគីទាំងពីរ​ទៅវិញទៅមក ស្ថិតក្នុងបរិយាកាសរីករាយ​ ស្និទ្ធស្នាលជាទីបំផុតដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ​ រវាងកងកម្លាំងនគរបាលនៃខេត្តទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង