**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ អ្នកនយោបាយអាមេរិកមួលបង្កាច់សមិទ្ធផលនៃការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិន ហើយបន្តធ្វើឱ្យវាក្លាយជារឿងនយោបាយការសំដែងឆាកល្ខោនបែបនេះ គឺអាក្រក់ពេក!


ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣ តទៅ ប្រទេសចិនបានកែសម្រួលកម្រិតឆ្លងវីរុសកូវីដ១៩ពី”ថ្នាក់Bនិងគ្រប់គ្រងតាមថ្នាក់A”ទៅជា”ថ្នាក់Bគ្រប់គ្រងតាមថ្នាក់B” ហើយនឹងលែងអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លងសម្រាប់បុគ្គលិកនិងទំនិញដែលចូលដែនទៀត។ ការធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋចិនក៏បានដំណើរការឡើងវិញដោយមានរបៀបរៀបរយ។ នៅថ្ងៃដដែល ចំនួនកក់សំបុត្រយន្តហោះក្នុងនិងក្រៅប្រទេសសម្រាប់ការធ្វើដំណើរបានបំបែកតំណត់ត្រាច្រើនបំផុតចាប់តាំងពីខែមីនាឆ្នាំ២០២០មក។
ដើម្បីតែមានថ្ងៃនេះ ប្រទេសចិនបានត្រៀមលក្ខណៈរយៈពេល៣ឆ្នាំហើយ។ បន្ទាប់ពីឆ្លងកាត់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដ៏ស្វិតស្វាញ ប្រទេសចិនបានកែសម្រួលយ៉ាងសកម្មនូវគោលនយោបាយបង្ការជំងឺកូវីដ១៩របស់ខ្លួនដោយអនុលោកតាមកាលៈទេសៈនិងស្ថានការណ៍ឧុសៗគ្នា ដែលមានអំណោយផលដល់ការសម្របសម្រួលការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបានកាន់តែប្រសើរឡើង ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាជនចិនចិនបរទេសផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនដែលពីមុនបានស្រែកឱ្យ “ប្រទេសចិនបើកចំហគោលនយោបាយបង្ការជំងឺកូវីដ១៩” បានងាកក្បាលរបស់ពួកគេ ដើម្បីវាយប្រហារលើការកែសម្រួលគោលនយោបាយបង្ការជំងឺកូវីដ១៩របស់ប្រទេសចិនវិញ ហើយបានចាត់វិធានការដាក់កំហិតទៅលើការចូលដែនរបស់អ្នកទេសចរណ៍ប្រទេសចិន។ ទង្វើស្ដង់ដារពីរដែលលាក់ពុតបែបនេះ បានលាតត្រដាងពីចិត្តវិទ្យាខ្មៅងងឹតដែល”ច្រណែននិងស្អប់”របស់ពួកគេចំពោះសមិទ្ធផលប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិន។
ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រាល់វិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនដែលបានអនុវត្តយោងតាមកាលៈទេសៈនិងស្ថានការណ៍ខុសៗគ្នា គឺសុទ្ធតែដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺឆ្លងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិតអតិបរមាផងដែរ។
ក្នុងអំឡុងពេលដ៏តឹងរ៉ឹងនៃការរីករាលដាលជំងឺកូវីដ១៩នៃប្រទេសចិនបានដាក់ចេញគោលនយោបាយបង្ការជំងឺកូវីដ១៩ដ៏តឹងរ៉ឹង ហើយដណ្ដើមបាននូវ”ខណៈពេលសំខាន់” ដ៏មានតម្លៃចំនួនបី ពោលគឺ៖ ការថយចុះជាបន្តបន្ទាប់នៃសមត្ថភាពចម្លងវីរុសកូវីដ១៩បម្លែងថ្មី ការស្រាវជ្រាវនិងផលិតឱសថ ជាពិសេសការផ្សព្វផ្សាយឱសថចិនមួយចំនួនធំ និងការចាក់វ៉ាក់សាំងដ៏ទូលំទូលាយរបស់ប្រជាជនចិន។ បច្ចុប្បន្ននេះ ស្ថានភាពរីករាលដាលនៃជំងឺឆ្លងនៅប្រទេសចិន គឺអាចគ្របគ្រង់បានជាទូទៅ។
ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រន្ត ប្រទេសចិនឈ្នះបានភាពម្ចាស់ការជាយុទ្ធសាស្ត្រ និងបង្កជាលក្ខខណ្ឌសម្រាប់កែលម្អវិធានការបង្ការជំងឺឆ្លងសង្គ្រាមដែលប្រទេសចិនបានប្រយុទ្ធក្នុងរយៈពេល៣ឆ្នាំ គឺមានការគ្រោងទុក នេះវាខុសពីការបញ្ឈប់ទាំងស្រុងនិងការបើកចំហឡើងវិញដោយអសកម្មរបស់អាមេរិក។
ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលអាមេរិកមានភាពអសកម្មនិងយឺតយ៉ាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋនានបានប្រយុទ្ធប្រឆាំងគ្នាដោយបើកចំហនិងសម្ងាត់ បក្សទាំងពីរ រារាំងគ្នាទៅវិញទៅមក ពួកអ្នកនយោបាយមមាញឹកក្នុងការទាញសន្លឹកឆ្នោតនិងកើបលុយ អាមេរិកមិនដែលបង្កបង្កើតកម្លាំងជារួមក្នុងការបង្ការជំងឺរឆ្លង ហើយប្រជាជនក៏មិនដឹងថាត្រូវធ្វើយ៉ាងណាផងដែរ ។
បច្ចុប្បន្ននេះ វីរុសជាច្រើនប្រភេទកំពុងរីករាលដាលនៅប្រទេសអាមេរិក ហើយប្រជាជនអាមេរិកកំពុងរងការញាំញីជាខ្លាំង។ អ្នកនយោបាយអាមេរិកមិនគិតពិចារណាឡើងវិញពីការធ្វើសប្រហែស នឹងតួនាទីនិងការមិនបំពេញកាតព្វកិច្ចរបស់ខ្លួន បែរជាមកលាបពណ៌លើសមិទ្ធផលដែលប្រទេសចិនទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបន្ដធ្វើឱ្យបញ្ហានេះក្លាយទៅជារឿងនយោបាយដើម្បីទម្លាក់ទំនាស់ទៅឱ្យអ្នកដទៃការសម្ដែងឆាកល្ខោនបែបនេះគឺអាក្រក់ពេក ការប៉ុនប៉ងបែបនេះគឺគួរឱ្យស្អប់ខ្ពើមផងដែរ!

អត្ថបទដែលជាប់ទាក់ទង