លោកជំទាវ ឱ វណ្ណឌីន អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៦) ក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងទីធ្លា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យបង្អែក ដង្កោ រាជធានីភ្នំពេញ។