ឯកឧត្តម ផៃ ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។
កិច្ចប្រជុំមានការចូលរួមពីលោក ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈរ រតនៈ អគ្គាធិការ លោកអគ្គនាយករង លោកប្រធាននាយដ្ឋានតំណាងអគ្គនាយកដ្ឋាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ថ្នាក់ដឹកនាំមន្ទីរបរិស្ថាន ប្រធានការិយាល័យ មន្ត្រី មន្ត្រីឧទ្យានុរក្ស និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន៦៥រូប។
កិច្ចប្រជុំបានបញ្ចប់ដោយចំណាប់អារម្មណ៍និងអនុសាសន៍របស់លោកអភិបាលរងខេត្ត និងធ្វើការបូកសរុប និងផ្តល់អនុសាសន៍ផែនការ ការងាររបស់ឯកឧត្តម ផៃ ប៊ុនឈឿន លើការគ្រប់គ្រងសំណល់រឹងទីប្រជុំជន ការរៀបចំសកម្មភាពគ្រប់គ្រងគុណភាពទឹកអោយដំណើរការបានរលូន ការពង្រឹងកិច្ចសហការក្នុងការការពារតំបន់ការពារធម្មជាតិ និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីដោយសាមគ្គីភាពជាក្រុម ធ្វើការដោយស្នាមញញឹមជាមួយគ្នា និងខិតខំស្រាយបញ្ហាឱ្យទៅជាឱកាស៕