សាមគ្គីភាពនិងសហប្រតិបត្តិការ ជាអាវុធប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏រឹងមាំនិងខ្លាំងក្លាបំផុត
………………………………………………………………..
ជំងឺកូវីដ១៩បានរាលដាលអស់រយៈពេល៣ឆ្នាំហើយ។ តាមទិន្នន័យអង្គការសុខាភិបាលពិភពលោកដែលបានផ្សាយនៅពេលថ្មីៗនេះបានឱ្យដឹងថា ៣ឆ្នាំកន្លងមកនេះ នៅទូទាំងពិភពលោកករណីឆ្លងជំងឺកូវីដបានលើសពី៦៦០លានករណី។
ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ជំងឺឆ្លងទ្រង់ទ្រាយធំដែលនាំមកនូវការបំផ្លាញដ៏ធ្ងន់ធ្ងរមានច្រើនលើក៖
ជំងឺប៉ែស(plague) ដែលរាលដាលពីឆ្នាំ១៣៤៧ដល់ឆ្នាំ១៣៥៣ បានសម្លាប់ជនជាតិអឺរ៉ុបចំនួន២៥លាននាក់។
កាលពីសតវត្សរ៍ទី១៦ អ្នកអាណានិគមអឺរ៉ូបាននាំមេរោគអ៊ុតធំចូលទ្វីបអាមេរិក ក្នុងរាប់សិបឆ្នាំបន្ទាប់បានបណ្តាលឱ្យប្រជាជនជនជាតិដើមអាមេរិក(indians) ចំនួនប្រហែល២០លានទៅ៣០ លាននាក់បានស្លាប់បាត់បង់ជីវិត។
ជំងឺគ្រុនផ្តាសាយឆ្នាំ១៩១៨(1918 flu pandemic) បានវាយលុកនៅទូទាំងពិភពលោក ត្រឹមតែ៦ខែប៉ុណ្ណោះបានធ្វើឱ្យមនុស្សចំនួន២៥លាននាក់ដល់៤០លាននាក់ស្លាប់បាត់បង់ជីវិត។
ប្រវត្តិសាស្ត្រដ៏ឈឺចាប់បានបង្ហាញថា មេរោគគ្មានព្រំដែនទេ ជំងឺឆ្លងមិនបែកចែកពូជសាសន៍ឡើយ។ ប្រជាជនបណ្តាប្រទេសលើពិភពលោកក៏បានយល់ដឹងកាន់តែទូទៅថា ប្រឈមមុខនឹងព្រឹត្តិការណ៍សុខាភិបាលសាធារណៈទ្រង់ទ្រាយធំ មនុស្សជាតិមានតែចាប់ដៃសហការគ្នា បង្កើតសហគមន៍រួមវាសនានៃសុខាភិបាលមនុស្សជាតិរួមគ្នា ទើបអាចឈានទៅរកអនាគតបាន។ សាមគ្គីភាពនិងសហប្រតិបត្តិការទើបជាអាវុធប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏រឹងមាំនិងខ្លាំងក្លាបំផុត។
បើរំលឹកពីដើមឆ្នាំ២០២០ កាលនោះ ស្ថានភាពជំងឺកូវីដ១៩នៅប្រទេសចិនធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបំផុត សហគមន៍អន្តរជាតិបានគាំទ្រនិងផ្តល់ជំនួយជាច្រើនដល់ប្រទេសចិនជាបន្តបន្ទាប់។ ពេលជំងឺឆ្លងរាតត្បាតយ៉ាងខ្លាំងប្រទេសជាច្រើន ប្រទេសចិនក៏បានខិតខំផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនមិនដែលលាក់ទុកឬលាក់បាំងអ្វីនោះទេ បានចែករំលែកបទពិសោធន៍ប្រឆាំងជំងឺឆ្លងនិងវិធីសាស្ត្របង្ការការពារជំងឺឆ្លងរបស់ខ្លួនជាមួយសកលលោក ព្រមទាំងគាំទ្រអ្នកបច្ចេកវិទ្យាបណ្តាប្រទេសធ្វើការស្រាវជ្រាវជាសកលអំពីការរុករកប្រភពមេរោគ ការរាលដាលមេរោគជាដើម។ ប្រទេសចិនសរុបបានផ្តល់ជំនួយជាវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩លើសពី២២០០លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១២០ ហើយចិនបានផ្តល់សម្ភារៈប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ចំនួនច្រើនសន្ធឹកដល់ប្រទេសចំនួន១៥៣និងអង្គការអន្តរជាតិចំនួន ១៥។ល។
ការបង្ការនិងគ្រប់គ្រងជំងឺឆ្លងត្រូវប្រកាន់អាកប្បកិរិយាបែបវិទ្យាសាស្ត្រ។ ការដែលយកបញ្ហាជំងឺឆ្លងជាបញ្ហានយោបាយ ដើម្បីលាបពណ៌លើប្រទេសដទៃណាមួយ ការលេងកលល្បិចនយោបាយមានតែខាតបង់កាន់តែធំ និងឈឺចុកកាន់តែធ្ងន់ធ្ងរដល់ប្រជាជនបណ្តាប្រទេស។
ប្រឈមមុខនឹងព្រឹត្តិការណ៍សុខាភិបាលសាធារណៈដែលបានកើតឡើងក្នុងទូទាំងពិភពលោក យើងមានតែពួតដៃគ្នាកសាងសហគមន៍រួមវាសនាផ្នែកសុខាភិបាលនៃមនុស្សជាតិទើបអាចឆ្លើយតបបាន៕