ឯកឧត្តម សូរ ចាន់ធី ដឹកនាំប្រជុំពិភាក្សាបន្តរលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាជម្រះក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម
ភ្នំពេញ៖ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការរៀបចំដំណើការតុលាការពាណិជ្ជកម្ម នាព្រឹកថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំប្រជុំពិភាក្សាបន្តរលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាជម្រះក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម តាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាពត៌មាន (Video conference zoom) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការ នៃក្រុមការងារ ៕