**រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចប្រជុំកំពូលវាយនភណ្ឌសកលប្រចាំឆ្នាំ២០២៥ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្មនិងវិនិយោគទុន **អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក មាស សាវ៉ាង ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅថៃ**រដ្ឋមន្ត្រី នេត្រ ភក្រ្តា៖ ព័ត៌មានក្លែងក្លាយបង្កហានិភ័យធ្ងន់ធ្ងរដល់សង្គមជាតិ បង្កជាជម្លោះ អំពើហិង្សា ការរើសអើង និងការស្អប់ខ្ពើមជាតិសាសន៍**ឯកឧត្តម សួស ប្រាថ្នា ចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ ព្រមទាំងពិនិត្យស្ថានភាពច្រាំង និងទន្លេដែលរងហានិភ័យនៃការបាក់ច្រាំង**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ**អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលការពារព្រំដែន និងសួរសុខទុក្ខកងកម្លាំង តាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-វៀតណាម**កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានាពាក់ព័ន្ធទៅនឹងសកម្មភាពកម្ចាត់មីនកម្ពុជា**រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិក នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសោភ័ណ្ឌភាពទីក្រុង**រដ្ឋមន្ត្រីព័ត៌មាន៖ យុវជនងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត**រដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតខេត្តកំពង់ធំ**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន

ពលរដ្ឋងាយរងគ្រោះបំផុត ១៣៧គ្រួសារ ក្នុងស្រុកថាឡាបរិវ៉ាត់ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាព និងរងផលប៉ះពាល់ពីទឹកជំនន់កន្លងមក នៅភូមិចំនួន២ ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍ថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យក្រុមការងារថ្នាក់កណ្តាលសហការជាមួយសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទាំងនេះ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាព ដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលកន្លងមកនេះសរុប១៣៧គ្រួសាររស់នៅភូមិចំនួន២ ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

ក្នុងនោះក្រុមការងារបានធ្វើការបែងចែកចំនួន២ទីតាំងផ្សេងគ្នារួមមាន៖ ទីតាំងទី១ភូមិកាំងក្ងោក៧០ គ្រួសារ និងទី២ ភូមិកំពង់ប៉ាង៦៧គ្រួសារ។

ស្ថិតក្នុងបរិយាសដ៏ស្និទ្ឋស្នាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមវេជ្ជ. បាននាំនូវព្រះរាជបណ្តាំពី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។

ទន្ទឹមនេះឯកឧត្តម បាននាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើការប្រែប្រួលអាកាសធាតុ ដែលកំពុងចុះត្រជាក់អាចបណ្តាលឱ្យកើតមានជម្ងឺផ្តាសាយ និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ មួយវិញទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗមានដូចជា ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គីភ័យជាដើម ព្រោះរដូវនេះមានខ្យល់ខ្លាំងហើយស្ងួត អាចបណ្តាលឱ្យមានការឆាបឆេះលឿនពិបាកក្នុងការគ្រប់គ្រង។

តំណាងប្រជាពលរដ្ឋទាំងពីរភូមិខាងលើនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងផ្តល់អំណោយមនុស្សធម៌ដល់ពួកគាត់នាពេលនេះ ដែលកំពុងតែមានការខ្វះខាតក្នុងជីភាព នេះជាការលើកឡើងរបស់ពួកគាត់។

បន្ថែមពីនោះទៀតឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា« ថ្ងៃទិវាមហាជ័យជំនះ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលក្នុងនោះសន្តិភាពរយៈពេល៤៤ឆ្នាំកន្លងមកនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ម្យ៉ាងទៀតបើគ្មានសុខសន្តិភាពទេ ក៏ក្រុមការងារកាកបាទក្រហមកម្ពុជាមិនអាចមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដូចពេលនេះដែរ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែរក្សាសន្តិភាពមួយនេះឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ ខណៈនោះដែរបន្ទាប់ពីប្រគល់នៅតាមទីតាំងនីមួយៗរួចមក ក្រុមការងារបានបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទាំងនោះជូនដល់ពីរគ្រួសារទៀតនៅតាមខ្នងផ្ទះ ដែលមិនអាធ្វើដំណើរបាន រួមទាំងនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តសីហារាម (ហៅវត្តកាំងចាម) នូវចំនួនអង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ទឹកបរិសុទ្ធ៥កេស និងថវិកាចំនួន៧០ម៉ឺនរៀល ក្នុងនោះក៏មានថវិកាចូលរួមពីសប្បុរសជនក្នុងខេត្តស្ទឹងត្រែងផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលប្រគល់ជូនក្រុមគ្រួសារងាយរងគ្រោះខាងលើ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង , ទឹកត្រី១យួរ, សាប៊ូ១ដប និងឃីត (មុង ភួយ សារុង ក្រមា ) ១កញ្ចប់។ ដោយឡែកជនចាស់ជរា ជនមានពិការភាព និងស្រ្តីទើបសម្រាលកូនរួចដែលមានជីវភាពខ្វះខាត ក៏ទទួលបានថវិកាមួយចំនួនបន្ថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង