រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៣)
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករាឆ្នាំ ២០២៣ បានរៀបចំប្រារព្ធមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៣) នៅបរិវេណសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ,លោកជំទាវសមាជិកព្រឹទ្ធសភាភូមិភាគ៨ ,ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត។
ក្នុងពិធីនេះក៏មានការអញ្ជើញចូមរួមពីឯកឧត្តម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តព្រះវិហារ អភិបាលរងខេត្តព្រះវិហារ ព្រមទាំងលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕