**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងនិស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាលមុស្លិមកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជួបជុំក្រុមគ្រូពេទ្យ និងក្រុមនិស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាលមុស្លិមកម្ពុជា លើកទី១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សុខភាព និងសហគមន៍ឥស្លាម» នៅមជ្ឈមណ្ឌល CJCC រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ស៊ុគ្រី តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកគ្រូ អ្នកគ្រូ ជាវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាលតាមបណ្តាសាកលវិទ្យាល័យនានា យុវជន សិស្ស និស្សិត ក្រុមការងារសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា រាជធានី ខេត្ត និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជារាជធានីភ្នំពេញផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានលើកទឹកចិត្ត និងលើកឡើងពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា វិស័យសុខាភិបាលក៏ត្រូវបានលើកម្ពស់ពីមួយជំហានទៅមួយជំហានទាំងសេវាពិនិត្យព្យាបាល និងផ្តល់ជាថ្នាំលេបជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន និងសហគមន៍នានាទូទាំងប្រទេស។

ឯកឧត្តមបានបន្តថា វិស័យសុខាភិបាលគឺជាផ្នែកមួយយ៉ាងសំខាន់ពីព្រោះវិស័យនេះកំពុងតែមានការរីកចំរើនយ៉ាងខ្លាំងក្លាមិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺទូទាំងសាកលលោក។ ឯកឧត្តមបានបន្ថែមថា ការជួបជុំក្រុមគ្រូពេទ្យ និងនិស្សិតផ្នែកវិទ្យាសាស្រ្តសុខាភិបាលមុស្លិមកម្ពុជាទូទាំងប្រទេស ដើម្បីប្រមូលកម្លាំងសាមគ្គីក្នុងការរួមចំណែកលើកកម្ពស់ការថែទាំសុខភាពរបស់សហគមន៍ ការជួយសង្រ្គោះផ្សេងៗតាមមូលដ្ឋានសហគមន៍ ដើម្បីអភិវឌ្ឍន៍សហគមន៍របស់យើងឱ្យមានការរីកចម្រើន និងជម្រុញធនធានមនុស្ស នៅក្នុងនោះគឺវិស័យសុខាភិបាល មានការផ្លាស់ប្ដូរនូវឥរិយាបទ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាទូទាំងប្រទេសឱ្យមានការយល់ដឹងពីផ្នែកសុខាភិបាល ពេលដែលមានបញ្ហាសុខភាពគឺត្រូវទៅពិនិត្យ ឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកសុខភាព ជៀសវាងការទិញថ្នាំពេទ្យខុសធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។

ឯកឧត្តមបានបន្ថែមថា ធនធានមនុស្សគឺជាបញ្ហាសំខាន់លើការអភិវឌ្ឍ លើផ្នែកវិទ្យាសាស្ដ្រសុខាភិបាល លើផ្នែកសំខាន់ផ្សេងៗ សុខភាពរបស់មនុស្សគឺមានការប្រែប្រួល ដូចនេះគឺទាមទារឱ្យយើងមានការអភិវឌ្ឍលើផ្នែកសុខាភិបាល ការអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញលើផ្នែកវិទ្យាសាស្ដ្រសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង