**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តម្កល់សំណុំឯកសារ និងចុះបញ្ជីជាង ៦ពាន់

 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួន៦ ១០៩ ក្នុងនោះសមាគម២ ៦២៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ៤៨៦។

ក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៥) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ដោយសារជំងឺកូវីដ-១៩ វេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៤ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានអាក់ខានប្រមាណជិត៣ឆ្នាំមកហើយ។

សម្ដេចបន្ថែមថាទោះបីជាប្រឈមមុខនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក៏អង្គការសង្គមស៊ីវិល នៅតែអាចបន្តធ្វើសកម្មភាពរបស់ខ្លួនបានដោយគោរព និងអនុវត្តតាមវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេច បានបន្តថាដោយសារជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ទើបក្រសួងមហាផ្ទៃអាចរៀបចំវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបន្តទៀតនាឱកាសនេះ។

សម្ដេច បានគូសបញ្ជាក់ទៀតថាសមិទ្ធផលនៃការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមកនិងបច្ចុប្បន្ន រួមទាំងភាពជោគជ័យនៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាពិតជាមានការចូលរួមចំណែកពីភាគីពាក់ព័ន្ធ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់កិច្ចសហការនិងគាំទ្រវិស័យសេវាសង្គមនានានៅមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល។

សម្ដេចក្រឡាហោម បានបង្ហាញការកត់សម្គាល់ដែរថាអង្គការសង្គមស៊ីវិល បានចូលរួមធ្វើសកម្មភាពតាមរយៈការចូលរួមផ្ដល់យោបល់ស្វែងរកដំណោះស្រាយ ផ្ដល់ការគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថានជាដើម។

បន្ទាប់ពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមានកាលពីឆ្ន២០១៥ សម្ដេច បន្ថែមថាក៏មាន NGOs ក្នុងស្រុកសរុប១ ៥៥៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ ក្នុងនោះសមាគម៨៦៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៨៨ផងដែរ។

ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានទាញចំណាប់អារម្មណ៍អង្គវេទិកាថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាបានយកចិត្តទុកដាក់ ផ្ដល់សិទ្ធិ និងគាំទ្រឱ្យមានការចូលរួមពីគ្រប់សមាគម និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេសក្នុងនាមជាដៃគូអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

ពីវេទិកានេះដែរ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនអង្គវេទិកាអំពីដំណើរការកិច្ចប្រជុំស្ដីពីការពិនិត្យ ពិភាក្សាបន្ថែមលើខ្លឹមសារច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ផ្អែកលើមូលដ្ឋានច្បាប់ជាតិ លិខិតតុបករណ៍អន្តរជាតិ និងបទពសោធន៍ពីបណ្ដាប្រទេសនានា ដើម្បីឱ្យសេចក្ដីព្រាងនេះមានភាពរលូន ស្របតាមការវិវត្តន៍នៃសង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់ភាពជាដៃគូរវាងអង្គការសមាគមមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ។

សម្ដេច មានប្រសាសន៍ថាមកដល់ពេលនេះ ក្រុមការងាររាជរដ្ឋាភិបាល និងតំណាងអង្គការសង្គមស៊ីវិល បានស្រុះស្រួលគ្នាលើខ្លឹមសារដែលបានកែសម្រួលចំនួន៩មាត្រា ក្នុងចំណោមខ្លឹមសារស្នើសុំចំនួន១៦ ខណៈមាត្រាសេសសល់ចំនួន៧ទៀតនោះ ត្រូវបានភាគីសង្គមស៊ីវិលស្នើពិនិត្យពិភាក្សាផ្ទៃក្នុងឡើងវិញ ដើម្បីដាក់ជូនមកក្រសួងមហាផ្ទៃវិញ។ បែបណាក៏ដោយ សម្ដេច បានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាបន្ថែមទៀតដោយផ្អែកលើក្របខណ្ឌច្បាប់ជាមូលដ្ឋាន និងបណ្ដាបទពិសោធន៍ល្អៗនៃការអនុវត្តជាអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង